University of Management and Economics
*ខេត្ត បាត់ដំបងថ្ងៃសៅរ ៧រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨
នៅថ្ងៃ០៧រោច ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី៨ ខែមករា ឆ្នាំ ២០១៨ សាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច (UME) ខេត្តបាត់ដំបង បាន ចុះហត្ថលេខាបន្ត អនុស្សារណៈយោគយល់គ្នាជាដៃគូ រវាងសាកលវិទ្យាល័យ (UME) និង សាកលវិទ្យាល័យ Jiangsu Vocational Intitute of Technology ប្រទេសចិន ព្រមទាំងមានការផ្តល់ជូន នូវអាហារូបករណ៍ដល់និស្សិត (UME) ចំនួន ២០ កន្លែងឱ្យទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅប្រទេសចិន សម្រាប់ឆ្នាំសិក្សាថ្មី ២០១៧-២០១៨ នេះ
*ខេត្ត បាត់ដំបងថ្ងៃសៅរ ៦កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧
នៅថ្ងៃសៅរ ៦កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៧ សាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច (UME) បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលបុគ្គលិក ស្តីពី ការរៀបចំអភិវឌ្ឍន៍កម្មវិធីសិក្សា នៅឧត្តមសិក្សាឱ្យស្របតាម ក្របខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជា ដែលមានការចូលរួម ពីប្រធានក្រុមប្រឹក្សាភិបាល និង ឯកឧត្តម សាកលវិទ្យាធិការ និង សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច ព្រមទាំង នាយកសាខា នៅតាមបណ្តាខេត្ត មួយចំនួន ផងដែរ
*ខេត្ត បាត់ដំបងថ្ងៃសុក្រ ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧
នៅរសៀលថ្ងៃសុក្រ ខែមិគសិរ ឆ្នាំរកា ទព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ក្រោមអធិបតីភាព លោកសាស្រ្តាចារ្យ បណ្ឌិត ទេព ឃុនណាល់ ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច និង ឯកឧត្តមបណ្ឌិត ទុន ភក្តី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច ព្រមទាំងមានការចូលរួមពី បណ្តាសាខាសកលវិទ្យាល័យ (UME) មួយចំនួនទៀត ដូចជាសាខាសាកលវិទ្យាល័យល័យ (UME)ខេត្តបន្ទាយមានជ័យ សាខា(UME) ខេត្តពោធិសាត់ សាខា (UME)ខេត្តព្រះសីហនុ សាខា(UME)ខេត្តក្រចេះ សាខា(UME)ខេត្ត កំពង់ចាម សាខា(UME) ខេត្ត កោះកុង ។
*ខេត្ត បាត់ដំបង ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧
ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៧-២០១៨ និងចែកប័ណ្ណសរសើរដល់សាស្រ្តាចារ្យឆ្នើម និងនិស្សិតជ័យលាភី របស់សាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច (UME) ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសាលមហោស្រពស្ទឹងសង្កែ
*ខេត្ត បាត់ដំបង ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧
លោក បណ្ឌិត ជុំ ឡាយ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យគ្រប់គ្រង និង​សេដ្ឋកិច្ច (UME )ខេត្តបាត់ដំបង បានដឹកនាំ និស្សិតអាហារូបករណ៍ ទៅសិក្សានៅ សាលាJiangsu Vocational Institute of Architectural Technology ប្រទេសចិន ដែលមានចំនួន និស្សិត លើទី១ មាន៣នាក់ លើកទី២ ចំនួន ៧នាក់ និងលើកទី៣នេះ មានចំនួន ១៤នាក់ សរុប និស្សិត UME ដែលបានទៅសិក្សាថ្នាក់អាហារូបករណ៍ នៅសាលាដៃគូ មួយនេះមានចំនួនទាំអស់ ២៤នាក់ ។
*ខេត្ត បាត់ដំបង ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៧
វគ្គបណ្តុះបណ្តាល និង អភិវឌ្ឍន៍សមត្ថភាពបុគ្គលិក នៅសាកលវិទ្យាល័យ គ្រប់គ្រង និង សេដ្ឋកិច្ច UME ដែលមានការចូលរួម ពីសាខាចំនូនពីរទៀតគឺ សាខាUME ខេត្ត ព្រះសីហនុ និង ខេត្តកោះកុង សរុបបុគ្គលិកចូលរួមទាំងអស់ មានចំនូន ៦៩នាក់ ដែលប្រារព្វធ្វើនៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៧ រស់រយៈពេលមួយថ្ងៃពេញ ។
*ខេត្ត បាត់ដំបង ថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៧
ឯ.ឧ ទុន ភក្តី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច (UME) បានអញ្ជើញចូលរួមកិច្ច ប្រជុំ វេទិការសាកលវិទ្យាធិការ កម្ពុជា-ចិន និង កម្មវិធី ចុះអនុស្សារណៈ យោគយល់គ្នា រវាងសាកលវិទ្យាល័យ នានានៅក្នុងប្រទេសកម្ពុជា ជាមួយនឹងសាលា Tongren Polytechnic College របស់នៅប្រទេសចិន ដែលប្រារព្វធ្វើនៅ ទីក្រុងភ្មំពេញ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ។
*ខេត្ត បាត់ដំបង ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០១៧
ឯ.ឧ ទុន ភក្តី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច (UME) បានចុះ MOU សារជាថ្មីជាមួយសាកលវិទ្យាល័យVRU នៅប្រទេសថៃបន្ទាប់ពីបានសហការណ៍អស់រយះពេលបាន៤ ឆ្នាំកន្លងទៅ ការចុះMOU ថ្មីនេះគឺផ្តោតទៅលេី

១-ការដោះដូរសាស្រ្តាចារ្យបង្រៀនជាមួយគ្នា

២-ការដោះដូរវប្បធម៌រវាងប្រទេសទាំងពីរ

៣-ការដោះដូរកម្មវិធីសិក្សា និងការបន្តការសិក្សា ។ល។

សកម្មភាពទាំងអស់នេះសាកលវិទ្យាល័យទាំងពីរបានអនុវត្តន៍ជាមួយគ្នាអស់រយះពេល៤ឆ្នាំមកហេីយ នេះគឺជាការចុះកិច្ចព្រមព្រៀងសម្រាប់រយះពេល៤ឆ្នាំទៀត។ 08- 05 - 2017
*ខេត្ត បាត់ដំបង ថ្ងៃទី ២០-២១ ខែមេសា ឆ្នាំ២០១៧
ឯកឧត្តម សាកលវិទ្យាធិការសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច UME ព្រមទាំង សហការី បានអញ្ជើញចូលរួម សិក្ខាសាលា ស្តីពី 2017-2026 China Agricultural Outlook Conference នៅទីក្រុង ប៉េកាំង ប្រទេសចិន ចាប់ពីថ្ងៃទី ២០-២១ ខែមេសា ឆ្នាំ ២០១៧ ។
*ខេត្ត បាត់ដំបង ថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១៧
សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME ខេត្តបាត់ដំបង បានប្រារព្វពិធីសំណេះសំណាល អំពីការរីកចម្រើន វិស័យនានា នៅក្នុងខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តបណ្ឌិត ជាម​ ច័ន្ទសោភ័ណ អភិបាលរងនៃគណៈអភិបាល ខេត្តបាត់ដំបង និង​ឯកឧត្តបណ្ឌិត ទុន ភក្តី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច នាព្រឹកថ្ងៃទី១៨ ខែមករា​ ឆ្នាំ២០១៧ ។