University of Management and Economics
* ទស្សនវិស័យ
សាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច ប្តេជ្ញាបណ្តុះបណ្តាលនិស្សិតឲ្យមាន គុណភាព សមត្ថភាព និង ក្រមសីលធម៌ នៅក្នុងកំរិតជាតិ និងអន្តរជាតិ។
* បេសកកម្ម
សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ប្តេជ្ញានឹងអភិវឌ្ឍធនធានមនុស្សឱ្យមានជំនាញ វិជ្ជាជីវៈនិង ការសិក្សាស្រាវជ្រាវ ច្បាស់លាស់ប្រកបដោយគុណភាព នឹងមានសមត្ថភាព គ្រប់គ្រាន់ ដើម្បីចូលរួមលើក កំពស់សេដ្ឋកិច្ចរស់នៅ និងកិត្យានុភាពប្រទេសជាតិ តាមរយៈការអប់រំ និង កិច្ចសហប្រតិបត្តិការលើឆាកជាតិ-អន្តរជាតិផ្អែកលើគោលការណ៍សន្តិភាព អភិបាលកិច្ចល្អនិងអហឹង្សា ធម៌ជាមូលដ្ឋាន ។
* គោលបំណង
- បង្កើនចំណេះដឹងផ្នែកការងារគ្រប់គ្រង អភិបាលកិច្ច គណនេយ្យភាព និងតម្លាភាព លើវិស័យអប់រំថ្នាក់ឧត្តមសិក្សា
- បង្កើនកម្មវិធីសិក្សាឲ្យស្របទៅនឹងតម្រូវការទីផ្សារជាក់ស្តែង
- អភិវឌ្ឍបន្ថែមនូវសមត្ថភាពបុគ្គលិក និង សាស្ត្រាចារ្យ
- បង្កើនកិច្ចការងារសិក្សាស្រាវជ្រាវលើវិស័យសេដ្ឋកិច្ច និងវិទ្យាសាស្ត្រសង្គម
- ពង្រឹងគុណភាពសិក្សារបស់និស្សិត
- ពង្រឹងគុណភាពអប់រំរបស់សាស្ត្រាចារ្យ
- បង្កើននូវវប្បធម៌អនុវត្តការងារជាក្រុមប្រកបដោយប្រសិទ្ធភាព
- ផ្តល់អាហារូបករណ៍ដល់និស្សិតកម្រិតថ្នាក់បរិញ្ញាបត្រ
- បន្តលើកកំពស់គុណភាពសិក្សារបស់និស្សិត
- ផ្តល់នូវការអប់រំសិក្សាបន្ថែមលើជំនាញឯកទេសដែលចាំបាច់
- បង្កើនការអភិវឌ្ឍសំភារៈសិក្សា និង សម្ភារៈរូបវន្តនានា
- បង្កើននូវសេវាកម្មសិក្សា
- បង្កើនចំនួននិស្សិតធ្វើការបន្ថែមលើទីផ្សារការងារ
- លើកកំពស់ការចូលរួម និង អប់រំផ្សព្វផ្សាយនៅតាមសហគមន៍
- ធានាបាននូវការគ្រប់គ្រងផែនការ និង ថវិកា ឲ្យមានប្រសិទ្ធភាពខ្ពស់
- ធានាបាននូវការវាយតម្លៃគុណភាពផ្ទៃក្នុងឲ្យមានតម្លាភាព និងមិនមានអគតិ