សាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច UME សាខាខេត្ត ក្រចេះ បាន ប្រារព្វពិធី ចែកសញ្ញាប័ត្រដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាប័ត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ សរុបចំនួន ៩៩០នាក់ ក្រោមអធិបតី ភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មា ធិការ អាហារូបរណ៍ សិស្ស និស្សិត ក្រីក្រ សម្តេច អគ្គមហាសេណាបតី តេជោ ហ៊ុន សែន និង សម្តេច កិតិ្តព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង ឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡា, ឯកឧត្តម នូ ភឿង ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ , ឯកឧត្តម សរ ចំរុង អភិបាលនៃគណៈអភិបាល ខេត្ត ក្រចេះ,ឯកឧត្តម ទុន ភក្តី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច និង ជាទីប្រឹក្សាផ្ទាល់់សម្តេច អគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង មន្ត្រីអ្នកមុខអ្នកការ បុគ្គ លិក សាស្រ្តាចារ្យ មាតាបិតា និស្សិត ក្នុងខេត្តកំពង់ចាម ជាច្រើននាក់បានអញ្ជើញចូលរូមផងដែរ ។ កម្មវិធី នេះបានប្រព្រឹត្ត ទៅដោយរលូន ក្រោមបរិយាកាស សប្បាយរីករាយ និងស្និទ្ធ ស្នាល ក្រៃលែង ថែម ទាំង មានការកោតសរសើរ ពីសំ ណាក់ គណៈធិបតី ភ្ញៀវកិត្តិ យសក្នុងខេត្តក្រចេះ គ្រប់ស្រទាប់វណ្ណៈ ។ |