University of Management and Economics
*ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ២០១៤
គណៈគ្រប់គ្រង សាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច UME,Cambodia បានទទួល ជួបសំ ណេះ សំណាល ជាមួយ ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ និង និស្សិត មកពី សាកលវិទ្យាល័យ Ubon ប្រទេសថៃ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ និង ដោះដូរ វប្បធម៌ និស្សិត ។
*ថ្ងៃទី ១១-១៣ ខែ កក្កដា ឆ្នាំ២០១៤
គណៈគ្រប់គ្រង សាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច UME,Cambodia បានដឹកនាំនិស្សិត ទៅចូលរួម ពិធីផ្លាស់ប្តូរ វប្បធម៌ នៅ សាកលវិទ្យាល័យ Ubon Ratchathani,Thailand (UBU) និង ចូលរួម ពីធីដង្ហែរទៀន ព្រះវស្សា របស់ប្រជាជនថៃ នៅខេត្ត អ៊ូប៊ុន កាលពីថ្ងៃទី ១១-១៣ ខែកក្កដា ឆ្នាំ ២០១៤ ថ្មីៗនេះ និស្សិត សាកលវិទ្យាល័យយើង រាំបានល្អណាស់ មានការកោដសរសើរ ស្ញប់ស្ញែង ពីសំណាក់ សាកលវិទ្យាល័យប្រទេសថៃ និង បណ្តាសាកលវិទ្យាល័យ ប្រទេសអាស៊ាន ។
*ខេត្តបាត់ដំបង,ថ្ងៃទី ១៩-២១ ខែឧសភា ឆ្នាំ២០១៤
ការធ្វើទស្សនៈកិច្ច របស់គណៈគ្រប់គ្រង សាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច UME,Cambodia នៅ សាកលវិទ្យាល័យ Ubon Ratchathani,Thailand (UBU) និង ពីធីចុះហត្ថលេខាជាដៃគូ រវាង សាកលវិទ្យាល័យ ទាំងពីរ ក្នុងគោលបំណង ពង្រឹង ពង្រីកកិច្ច សហប្រត្តិបត្តិការ ទៅលើកម្មវិធីមួយចំនូន ដូចជាៈ​​ ការផ្តោះប្តូរ និស្សិត, សាស្រ្តាចារ្យ, បទពិសោធន៍ការងារ,សិក្ខាសាលាផ្សេងៗ,កម្មវិធីសិក្សា និង វប្បធម៌ ពិធីនេះបានប្រព្រឹត្តិទៅក្រោមបរិយាកាស រីករាយនិងស្និទ្ធស្នាលក្រៃលែង អស់រយៈ ពេល ៣ថ្ងៃដោយមានការទទួល រាក់ទាក់យ៉ាងកក់ក្តៅបំផុត ពីខាងភាគី សាកលវិ ទ្យាល័យ Ubon Ratchathani ប្រទេសថៃ ។
*ខេត្តបាត់ដំបង,ថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០១៤
សិក្ខាសាលា ស្តីពី ការចុះហត្ថលេខាលើសន្លឹក សញ្ញាបត្រ នៅតាមគ្រឹះស្ថានឧត្តម សិក្សា និង ណែនាំអោយនិស្សិត បានដឹងពី ការប្រើប្រាស់ និម្មិត្ត សញ្ញា តាមមហា វិទ្យាល័យ ព្រមទាំង ធ្វើការតំរង់ទិស អំពីកម្មវិធីសិក្សា ដល់និស្សិត ឆ្នាំទី២​ ឡើងឆ្នាំ ទី៣ របស់សាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច ក្រោមអធិបតីភាព បណ្ឌិត ទេព ឃុនណាល់ ប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យ និង ឯកឧត្តម ទុន ភក្តី សាកលវិទ្យាធិការ នែសាកលវិទ្យាល័យ គ្រប់គ្រង និង សេដ្ឋកិច្ច និងមានការចូលរួម ពីនិស្សិត ឆ្នាំទី២​ សិក្សាពេល ចុងសប្តាហ៍ ចំនូន ៣០០ នាក់ផងដែរ ។
*ខេត្តបាត់ដំបង,ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០១៤
សិក្ខាសាស្តីពី វប្បធម៌ របស់សាកលវិទ្យាល័យ គ្រប់គ្រង និង សេដ្ឋកិច្ច UME កាលពី ថ្ងៃទី២៤ មីនា ២០១៤ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ទុន ភក្តី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច ក្នុង គោលបំណងដើម្បី ឲ្យនិស្សិត UME បានយល់ដឹងអំពី វប្បធម៌ ទំនៀមទំលាប់ខ្មែរ របស់ដូនតាយើង ដែលបានបន្សល់ទុក តាំងពីបុរាណមក ជាពិសេស ទំនៀម ទំលាប់ ក្នុងពេលចូលឆ្នាំខ្មែរ ។