សាកលវិទ្យាល័យ គ្រប់គ្រង និង សេដ្ឋកិច្ចដឹកនាំដោយសាកលវិទ្យាការរង ជុំ ឡាយ បានដឹកនាំបុគ្គលិ និង និស្សិតសរុបចំនួន ២៥នាក់ ទៅចូលរួមកម្មវិធី Culture Exchange នៅសាកលវិទ្យាល័យ VRU (Bangkok, Thailand) ចំនួន៥ថ្ងៃ គឺចាប់ពីថ្ងៃទី ២៤-២៩ ខែកុម្ភៈ ឆ្នាំ ២០១៦ ដែលមានសមាសភាពចូលរួមជាង១០ ប្រទេស ។ ក្នុងនោះផងដែរ និស្សិត ព្រមទាំងថ្នាក់ដឹកនាំប្រទេសជាង១០នោះ បានកោតសរសើរស្នាដៃ រាំរបស់និស្សិតយើង ។ ខ្ញុំក្នុងនាមជា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ គ្រប់គ្រង និង សេដ្ឋកិច្ច ក៍មានការសប្បាយចិត្ត និង មានមោទនភាពយ៉ាងខ្លាំង ចំពោះនិស្សិតរបស់ខ្លួន ខ្ញុំយល់ថា ពេលវេលានេះ និស្សិតខ្មែរទាំងអស់គ្រប់ សាកលវិទ្យាល័យ គប្បីចេះរាំរបាំប្រពៃណីយ៍័ជាតិរបស់ខ្លួនគ្រប់ៗគ្នា ដើម្បីលើកតម្កើងវប្បធម៏ខ្មែរយើងនៅលើឆាកអត្តរជាតិ ដើម្បីអោយសាកលលោកទាំងមូលបានស្គាល់ និង លើកតម្កើងជាតិសាសន៏ខ្មែរយើង។ សាកលវិទ្យាល័យ UME កំពុងធ្វើសព្វថ្ងៃនេះ គឺត្រឹមត្រូវចំពោះជាតិ ជូយលើកតម្កើង ជាតិពិតប្រាកដ ។ |