ការិយាល័យសិក្សាធិការ អប់រំបន្ត និងការសិក្សាស្រាវជ្រាវ ជាការិយាល័យជំនាញមួយរបស់សាកលវិទ្យាល័យដែលគ្រប់គ្រងដោយសាកលវិទ្យាធិការរង ១ រូប រួមជាមួយព្រឹទ្ធបុរស៥រូប ប្រធានការិយាល័យ ១ រូប អនុប្រធាន ២ រូប និង បុគ្គលិកមួយចំនួនតាមការចាំបាច់តែមិនឱ្យលើស ១០នាក់ ។ ជាពិសេស ការិយាល័យនេះ មានភារកិច្ច និងទទួលបន្ទុកនូវកិច្ចការមួយចំនួនដូចខាងក្រោម ៖ |
- គ្រប់គ្រង តាមដាន និង អភិវឌ្ឍន៍ កម្មវិធីសិក្សា |
- កិច្ចការសាស្ត្រាចារ្យ |
- កិច្ចការប្រឡង |
- កិច្ចការសារណា និងរបាយការណ៍សិក្សាស្រាវជ្រាវ |
- កិច្ចការសញ្ញាបត្រ |
- កិច្ចការសម្ភារៈសិក្សា និងសម្ភារៈរូបវ័ន្ត |
-កិច្ចការផ្សេងៗទៀត |
- រៀបចំ ត្រួតពិនិត្យកម្មវិធីសិក្សាជាប្រចាំ |
- បណ្តុះបណ្តាល និង អភិវឌ្ឍសមត្ថភាពសាស្រ្តាចារ្យ |
- អភិវឌ្ឍន៍កម្មវិធីសិក្សា និង បោះពុម្ព |
- រៀបចំ និង ធ្វើរបាយការណ៍ជូនសាកលវិទ្យាធិការរង |