*ខេត្តបាត់ដំបង,ថ្ងៃទី ១៩-២១ ខែឧសភា ឆ្នាំ២០១៤
ការធ្វើទស្សនៈកិច្ច របស់គណៈគ្រប់គ្រង សាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច UME,Cambodia នៅ សាកលវិទ្យាល័យ Ubon Ratchathani,Thailand (UBU) និង ពីធីចុះហត្ថលេខាជាដៃគូ រវាង សាកលវិទ្យាល័យ ទាំងពីរ ក្នុងគោលបំណង ពង្រឹង ពង្រីកកិច្ច សហប្រត្តិបត្តិការ ទៅលើកម្មវិធីមួយចំនូន ដូចជាៈ​​ ការផ្តោះប្តូរ និស្សិត, សាស្រ្តាចារ្យ, បទពិសោធន៍ការងារ,សិក្ខាសាលាផ្សេងៗ,កម្មវិធីសិក្សា និង វប្បធម៌ ពិធីនេះបានប្រព្រឹត្តិទៅក្រោមបរិយាកាស រីករាយនិងស្និទ្ធស្នាលក្រៃលែង អស់រយៈ ពេល ៣ថ្ងៃដោយមានការទទួល រាក់ទាក់យ៉ាងកក់ក្តៅបំផុត ពីខាងភាគី សាកលវិ ទ្យាល័យ Ubon Ratchathani ប្រទេសថៃ ។
*ខេត្ត កោះកុង,ថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៤
ថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៤ សាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច UME ខេត្ត កោះកុង បាន ប្រារព្វពិ ធី ចែកសញ្ញប័ត្រដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាប័ត្រ និង បរិញ្ញាបត្ររង សរុបចំនួន ២៦៥នាក់ ក្រោមអធិបតី ភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មា ធិការ អាហារូបរណ៍ សិស្ស និស្សិត ក្រីក្រ សម្តេច អគ្គមហាសេណាបតី តេជោ ហ៊ុន សែន និង សម្តេច កិតិ្តព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង ឯកឧត្តម សាមឺឌី ស៊ីវឌ្ឍ នា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កី ឡា ព្រមទាំង មន្រ្តីអ្នកមុខអ្នកការនៅក្នុង ខេត្តកោះកុង បុគ្គ លិក សាស្រ្តាចារ្យ មាតាបិតា និស្សិត ជានច្រើននាក់បានអញ្ជើញចូលរូមផងដែរ ។ កម្មវិធី នេះបានប្រព្រឹត្ត ទៅដោយរលូន ក្រោមបរិយាកា ស សប្បាយរីករាយ និងស្និទ្ធ ស្នាល ក្រៃលែង ថែម ទាំង មានការកោតសរសើរ ពីសំ ណាក់ គណៈធិបតី ភ្ញៀវកិត្តិ យសគ្រប់ស្រទាប់វណ្ណៈ ផងដែរ ។
*ខេត្ត បាត់ដំបង,ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៤
ថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ២០១៤ សាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច UME ខេត្ត បាត់ដំបង បាន ប្រារព្វពិ ធី ចែកសញ្ញប័ត្រដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាប័ត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ សរុបចំនួន ១៧៩៧នាក់ ក្រោមអធិបតី ភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មា ធិការ អាហារូបរណ៍ សិស្ស និស្សិត ក្រីក្រ សម្តេច អគ្គមហាសេណាបតី តេជោ ហ៊ុន សែន និង សម្តេច កិតិ្តព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង ឯកឧត្តម សាមឺឌី ស៊ីវឌ្ឍ នា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កី ឡា, ឯកឧត្តម ច័ន្ទ សុផល អភិបាល នៃគណៈអភិ បាលខេត្ត បាត់ដំបង , ឯកឧ ត្តម អ៊ុក វង្ស ប្រធានក្រុមការងារបក្សខេត្ត បាត់ដំបង ព្រមទាំង មន្រ្តីអ្នកមុខអ្នកការ បុគ្គ លិក សាស្រ្តាចារ្យ មាតាបិតា និស្សិត ជានច្រើននាក់បានអញ្ជើញចូលរូមផងដែរ ។ កម្មវិធី នេះបានប្រព្រឹត្ត ទៅដោយរលូន ក្រោមបរិយាកា ស សប្បាយរីករាយ និងស្និទ្ធ ស្នាល ក្រៃលែង ថែម ទាំង មានការកោតសរសើរ ពីសំ ណាក់ គណៈធិបតី ភ្ញៀវកិត្តិ យសគ្រប់ស្រទាប់វណ្ណៈ ផងដែរ ។
*ខេត្ត កំពត,ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៤
ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៤ សាកលវិទ្យាល័យ UME សាខាខេត្តកំពត បាន ប្រារព្វពិ ធី ចែកសញ្ញប័ត្រដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាប័ត្រ រង ចំនួន ៣៤៦ នាក់ ,ថ្នាក់បរិ ញ្ញាប័ត្រ ចំនួន ៦៨៧នាក់, បរិញ្ញាប័ត្រ ជាន់ខ្ពស់ចំនួន ១២៥ នាក់ សរុបទាំងអស់ចំនួន ១១៥៨ នាក់ ព្រមទាំង ពិធី សម្ភោធអាគារសិក្សា របស់ សាកលវិទ្យាល័យ UME សា ខាខេត្តកំពត ក្រោមអធិបតី ភាព ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មា ធិការ អាហារូបរណ៍ សិស្ស និស្សិត ក្រីក្រ សម្តេចអគ្គមហាសេណាបតី តេជោ ហ៊ុន សែន និង សម្តេច កិតិ្តព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង ឯកឧត្តម សាមឺឌី ស៊ីវឌ្ឍ នា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡា ព្រមទាំងអភិបាល នៃគណៈអភិ បាលខេត្ត ជាច្រើនរូបទៀត ។ កម្មវិធី នេះបានប្រព្រឹត្ត ទៅដោយរលូន ក្រោមបរិយាកា ស សប្បាយរីករាយ និងស្និទ្ធស្នាល ក្រៃលែង ថែម ទាំង មានការកោតសរសើរ ពីសំ ណាក់ គណៈធិបតី ភ្ញៀវកិត្តិយស សាស្រ្តាចារ្យ មាតាបិតានិស្សិត ផងដែរ ។