* ប្រវត្តិកម្មវិធីសិក្សាភាសា ចិន |
- ឆ្នាំ ២០១៤ កម្មវិធីសិក្សាភាសាចិន ត្រូវបានបង្កើតឡើងដោយលោក ទុន ភក្តី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច ។ កម្មវិធីភាសាចិននេះ គឺជាផ្នែកមួយនៃសាកលវិទ្យាល័យ គ្រប់គ្រង និង សេដ្ឋកិច្ច។ រហូតមកដល់ពេលនេះ កម្មវិធីសិក្សាភា សាចិន កំពុងនឹងចាប់ផ្តើមដំណើរការ ដើម្បីឲ្យស្របទៅនឹងតម្រូវការទីផ្សារ បច្ចប្បន្ន ក៏ដូចជាដើម្បីត្រៀម សម្រាប់សមាហរណកម្ម អាស៊ានឆ្នាំ ២០១៥ ខាងមុខនេះ ។ ក្នុងពេលបច្ចុប្បន្ននេះ កម្មវិធីសិក្សាភាសាចិន ស្ថិតនៅ ក្រោមការគ្រប់គ្រង ដោយផ្ទាល់ ពី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច ។ |
* ទស្សនវិស័យ |
កម្មវិធីភាសាចិន មានទស្សនៈវិស័យចូលរួមជំរុញការអភិវឌ្ឍន៍ប្រទេសជាតិ តាមរយៈ ការអភិវឌ្ឍន៍ធនធានមនុស្ស អោយមាន ចំណេះដឹងផ្នែក ភាសាចិន ច្បាស់លាស់ និង ស្ទាត់ជំនាញ ងាយស្រួលទំនាក់ទំនងជាមួយប្រទេសជិតខាង ដើម្បីកសាងនូវសន្តិភាព មួយជាមួយចិន ក៏ដូចអាស៊ានទាំងមូល ។ |
* បេសកកម្ម |
ដើម្បីពង្រឹង និង ពង្រីកសមត្ថភាព សិស្សានុសិស្ស និស្សិត តាមរយៈការផ្តល់ជូននូវគុណភាព និង ឧត្តមភាព ក្នុងការអប់រំ ផ្នែកភាសាចិន ដោយផ្តោតទៅលើជំនាញទាំងបួន ដូចជា ជំនាញនិយាយ ស្តាប់ អាន និង សរសេរ ព្រមទាំង ជំនាញក្នុងការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ |
* គោលបំណងនៃការសិក្សា |
គោលបំណងសំខាន់ៗរបស់កម្មវិធីភាសាចិន មានៈ |
- បង្រៀនសិស្សានុសិស្ស និស្សិតអោយមានសមត្ថភាពប្រើប្រាស់ភាសា ចិន យ៉ាងមានប្រសិទ្ធភាព |
- បង្រៀនសិស្សានុសិស្ស និស្សិត អោយមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការធ្វើការងារជាមួយជនជាតិចិន |
-បង្រៀនសិស្សានុសិស្ស និស្សិត អោយមានសមត្ថភាពក្នុងការទំនាក់ទំនង ប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាមួយចិន |
- បង្រៀនសិស្សានុសិស្ស និស្សិត អោយមានសមត្ថភាព និង ជំនាញច្បាស់ លាស់ក្នុងការបកប្រែភាសាចិន |
* រចនាសម្ព័ន្ធ កម្មវិធីភាសាចិន |
កម្មវិធីភាសាចិន ត្រូវបានបង្កើតឡើង ដើម្បីជួយជំរុញ ផ្នែកភាសាចិន បន្ថែម ដល់និស្សិត សាកលវិទ្យាល័យ ក៍ដូចជា សិស្សានុសិស្ស នៅតាមវិទ្យាល័យនានាផងដែរ ។ កម្មវិធីសិក្សានេះ ត្រូវបានបង្រៀនតាម សៀវភៅ ភាសាចិនរបស់ក្រសួងអប់រំចិន ជាលក្ខណៈអន្តរជាតិ ដែលបោះពុម្ពនៅទីក្រុង ប៉េកាំង ប្រទេសចិន ហើយចែកចេញជា ៣ កម្រិត សិក្សា ព្រមទាំងផ្តល់ វិញ្ញាបនបត្រ ៣ ប្រភេទ គឺ កម្រិត HSK3, HSK4 និង HSK5 ។ កម្មវិធីភាសាចិននេះ ត្រូវបានដឹកនាំដោយ នាយក ១ រូប និង នាយករង ១ រូប ព្រមទាំង បុគ្គលិកមួយចំនួន តាមការចាំបាច់ ។ |
* កម្មវិធីសិក្សា ភាសាថៃ |
ល.រ |
កម្រិត | ប្រភេទសៀវភៅ /Books |
រយៈពេលសិក្សា /Duration |
វិញ្ញាបនបត្រ /Certificates |
១ |
កម្រិតទី ១ |
HSK3 |
៦ ខែ/ ១២០ ម៉ |
HSK3
|
២ |
កម្រិតទី ២ |
HSK4 |
៦ ខែ/ ១២០ ម៉ |
HSK4 |
៣ |
កម្រិតទី ៣ |
HSK5 |
៦ ខែ/ ១២០ ម៉ |
HSK5 |
* ពេលសិក្សា |
ល.រ |
ពេល |
ច័ន្ទ-សុក្រ |
ល.រ |
ពេល |
ចុងសប្តាហ៍ |
---|---|---|---|---|---|
ម៉ោង |
ម៉ោង |
||||
១ |
ព្រឹក |
៦:០០ - ៧:០០ |
១ |
ព្រឹក |
៦:០០ - ៧:០០ |
២ |
រសៀល |
១២:០០ - ១:០០ |
២ |
រសៀល |
១២:០០ - ១:០០ |
៣ |
ល្ងាច |
៥:០០ - ៦:០០ |
៣ |
ល្ងាច |
៥:៣០ - ៧:៣០ |
៤ |
យប់ |
៦:០០ - ៧:០០ |
៤ |
យប់ |
៦:០០ - ៨:០០ |
៥ |
៧:០០ - ៨:០០ |
៥ |
៧:០០ - ៨:០០ |