* ប្រវត្តិកម្មវិធីសិក្សាភាសាថៃ ចិន |
- ឆ្នាំ ២០១៤ កម្មវិធីសិក្សាភាសាថៃ ត្រូវបានបង្កើតឡើងដោយលោក ទុន ភក្តី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច ។ កម្មវិធីភាសាថៃនេះ គឺជាផ្នែកមួយនៃសាកលវិទ្យាល័យ គ្រប់គ្រង និង សេដ្ឋកិច្ច។ រហូតមកដល់ពេលនេះ កម្មវិធីសិក្សាភា សាថៃ កំពុងនឹងចាប់ផ្តើមដំណើរការ ដើម្បីឲ្យស្របទៅនឹងតម្រូវការទីផ្សារ បច្ចប្បន្ន ក៏ដូចជាដើម្បីត្រៀម សម្រាប់សមាហរណកម្ម អាស៊ានឆ្នាំ ២០១៥ ខាងមុខនេះ ។ ក្នុងពេលបច្ចុប្បន្ននេះ កម្មវិធីសិក្សាភាសាថៃ ស្ថិតនៅ ក្រោមការគ្រប់គ្រង ដោយផ្ទាល់ ពី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច ។ |
* ទស្សនវិស័យ |
កម្មវិធីភាសាថៃ មានទស្សនៈវិស័យចូលរួមជំរុញការអភិវឌ្ឍន៍ប្រទេសជាតិ តាមរយៈ ការអភិវឌ្ឍន៍ធនធានមនុស្ស អោយមាន ចំណេះដឹងផ្នែក ភាសាថៃ ច្បាស់លាស់ និង ស្ទាត់ជំនាញ ងាយស្រួលទំនាក់ទំនងជាមួយប្រទេសជិតខាង ដើម្បីកសាងនូវសន្តិភាព មួយជាមួយថៃ ក៏ដូចអាស៊ានទាំងមូល ។ |
* បេសកកម្ម |
ដើម្បីពង្រឹង និង ពង្រីកសមត្ថភាព សិស្សានុសិស្ស និស្សិត តាមរយៈការផ្តល់ជូននូវគុណភាព និង ឧត្តមភាព ក្នុងការអប់រំ ផ្នែកភាសាថៃ ដោយផ្តោតទៅលើជំនាញទាំងបួន ដូចជា ជំនាញនិយាយ ស្តាប់ អាន និង សរសេរ ព្រមទាំង ជំនាញក្នុងការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ |
* គោលបំណងនៃការសិក្សា |
គោលបំណងសំខាន់ៗរបស់កម្មវិធីភាសាថៃ មានៈ |
- បង្រៀនសិស្សានុសិស្ស និស្សិតអោយមានសមត្ថភាពប្រើប្រាស់ភាសា ថៃ យ៉ាងមានប្រសិទ្ធភាព |
- បង្រៀនសិស្សានុសិស្ស និស្សិត អោយមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការធ្វើការងារជាមួយជនជាតិថៃ |
-បង្រៀនសិស្សានុសិស្ស និស្សិត អោយមានសមត្ថភាពក្នុងការទំនាក់ទំនង ប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាមួយថៃ |
- បង្រៀនសិស្សានុសិស្ស និស្សិត អោយមានសមត្ថភាព និង ជំនាញច្បាស់ លាស់ក្នុងការបកប្រែភាសាថៃ |
* រចនាសម្ព័ន្ធ កម្មវិធីភាសាថៃ |
កម្មវិធីភាសាថៃ ត្រូវបានបង្កើតឡើង ដើម្បីជួយជំរុញ ផ្នែកភាសាថៃ បន្ថែម ដល់និស្សិត សាកលវិទ្យាល័យ ក៍ដូចជា សិស្សានុសិស្ស នៅតាមវិទ្យាល័យនានាផងដែរ ។ កម្មវិធីសិក្សានេះ ត្រូវបានបង្រៀនតាម សៀវភៅ ភាសាថៃរបស់ក្រសួងអប់រំថៃ ដែលបោះពុម្ពនៅទីក្រុង បាងកក ប្រទេសថៃ ហើយចែកចេញជា ១២ ថា្នក់ សិក្សា ព្រមទាំងផ្តល់ វិញ្ញាបនបត្រ ៣ ប្រភេទ គឺ ទី១ ថា្នក់បឋមសិក្សា មានចាប់ពី ថ្នាក់ទី ១ ដល់ ថ្នាក់ទី ៦ ។ ទី២ គឺ ថ្នាក់មធ្យមសិក្សាដើម ចាប់ពីថ្នាក់ទី ៧ ដល់ ថ្នាក់ទី ៩ និង ទី៣ ថ្នាក់មធ្យមសិក្សាចុង មានចាប់ពីថ្នាក់ទី ១០ ដល់ថ្នាក់ទី ១២ ។ កម្មវិធីភាសាថៃនេះ ត្រូវបានដឹកនាំដោយ នាយក ១ រូប និង នាយករង ១ រូប ព្រមទាំង បុគ្គលិកមួយចំនួន តាមការចាំបាច់ ។ |
* កម្មវិធីសិក្សា ភាសាថៃ |
ល.រ |
ថ្នាក់ទី | ប្រភេទសៀវភៅ /Books |
រយៈពេលសិក្សា /Duration |
វិញ្ញាបនបត្រ /Certificates |
១ |
ថ្នាក់ទី ១ |
ភាសាថៃថ្នាក់ទី ១ |
៤ ខែ/ ៨០ ម៉ |
បឋមសិក្សា
|
២ |
ថ្នាក់ទី ២ |
ភាសាថៃថ្នាក់ទី ២ |
៤ ខែ/ ៨០ ម |
|
៣ |
ថ្នាក់ទី ៣ |
ភាសាថៃថ្នាក់ទី ៣ |
៤ ខែ/ ៨០ ម |
|
៤ |
ថ្នាក់ទី ៤ |
ភាសាថៃថ្នាក់ទី ៤ |
៣ ខែ/ ៦០ ម |
|
៥ |
ថ្នាក់ទី ៥ |
ភាសាថៃថ្នាក់ទី ៥ |
៣ ខែ/ ៦០ ម៉ |
|
៦ |
ថ្នាក់ទី ៦ |
ភាសាថៃថ្នាក់ទី ៦ |
៣ ខែ/ ៦០ ម៉ |
|
៧ |
ថ្នាក់ទី៧ |
ភាសាថៃថ្នាក់ទី ៧ |
៤ ខែ/ ៨០ ម៉ |
មធ្យមសិក្សាដើម |
៨ |
ថ្នាក់ទី ៨ |
ភាសាថៃថ្នាក់ទី ៨ |
៤ ខែ/ ៨០ ម |
|
៩ |
ថ្នាក់ទី ៩ |
ភាសាថៃថ្នាក់ទី ៩ |
៤ ខែ/ ៨០ ម |
|
១០ |
ថ្នាក់ទី ១០ |
ភាសាថៃថ្នាក់ទី ១០ |
៣ ខែ/ ៦០ ម |
មធ្យមសិក្សាចុង |
១១ |
ថ្នាក់ទី ១១ |
ភាសាថៃថ្នាក់ទី ១១ |
៣ ខែ/ ៦០ ម៉ |
|
១២ |
ថ្នាក់ទី ១២ |
ភាសាថៃថ្នាក់ទី ១២ |
៣ ខែ/ ៦០ ម៉ |
* ពេលសិក្សា |
ល.រ |
ពេល |
ច័ន្ទ-សុក្រ |
ល.រ |
ពេល |
ចុងសប្តាហ៍ |
---|---|---|---|---|---|
ម៉ោង |
ម៉ោង |
||||
១ |
ព្រឹក |
៦:០០ - ៧:០០ |
១ |
ព្រឹក |
៦:០០ - ៧:០០ |
២ |
រសៀល |
១២:០០ - ១:០០ |
២ |
រសៀល |
១២:០០ - ១:០០ |
៣ |
ល្ងាច |
៥:០០ - ៦:០០ |
៣ |
ល្ងាច |
៥:៣០ - ៧:៣០ |
៤ |
យប់ |
៦:០០ - ៧:០០ |
៤ |
យប់ |
៦:០០ - ៨:០០ |
៥ |
៧:០០ - ៨:០០ |
៥ |
៧:០០ - ៨:០០ |