University of Management and Economics
DOCTOR OF BUSINESS ADMINISTRATION
១.សេចក្តីផ្តើម
មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍បានចាប់បើកដំណើរការ ថ្នាក់អនុបណ្ឌិតតាំងពីឆ្នាំ២០០៥ ដោយយោងទៅតាមតម្រូវការរបស់និស្សិតដែលបានជ្រើសរើសយកនូវ មហាវិទ្យាល័យនេះ ក្នុងគោលបំណងដើម្បីចង់ចេះចង់ដឹងចង់មានជំនាញច្បាស់លាស់ និងឆ្លើយតប ទៅតាមតម្រូវការទីផ្សារ ។ ដូច្នេះហើយបណ្ឌិតសាកលវិទ្យាធិការ និងគណៈគ្រប់គ្រង បានសម្រេចបង្កើតថ្នាក់អនុបណ្ឌិតនេះឲ្យដំណើរការមានឡើង ហើយតម្រូវឲ្យរៀបចំកម្មវិធីសិក្សាដោយចំណាយរយៈពេល២ឆ្នាំទើបអាចបញ្ចប់ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដោយរួមបញ្ចូលទាំងសរសេរសារណាផងដែរ ស្របទៅតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំយុវជន និងកីឡា ។
២-បេសកកម្ម
មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍មានបេសកកម្មផ្ដល់ឲ្យ និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នូវចំណេះដឹងផ្នែកគ្រប់គ្រងអាជីវកម្ម ទេសចរណ៍ សេដ្ឋកិច្ច ធនាគារ ប្រកបដោយសមត្ថភាពគ្រប់គ្រាន់ និងគុណតម្លៃដើម្បីក្លាយជាបញ្ញវន្តខ្មែរឲ្យស្របទៅនឹងតម្រូវការធនធានមនុស្ស និងទីផ្សារការងារនាសម័យកាលសកលភាវូបនីយកម្ម បច្ចុប្បន្ន។
៣.គោលបំណងនៃការសិក្សា
ដើម្បីឆ្លើយតបទៅនឹងបេសកកម្មខាងលើ មហាវិទ្យាល័យ មានគោលបំណង ដូចខាងក្រោម ៖
- ផ្ដល់ឲ្យនិស្សិតនូវចំណេះដឹងទូទៅក្នុងការគ្រប់គ្រងអាជីវកម្ម
- ជួយឲ្យនិស្សិតមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលជាតម្រូវការចាំបាច់នៅក្នុងទី ផ្សារការងារប្រកួតប្រជែងទាំងបច្ចុប្បន្ន និងអនាគតជាពិសេស នៅក្នុងតំបន់អាស៊ាន
- បណ្តុះបណ្តាលនិសិ្សតឲ្យមានប្រឌិត ញ្ញាណខ្ពស់ក្នុងការច្នៃប្រឌិត និងការបង្កើតថ្មី
- ជម្រុញឲ្យនិស្សិតមានការអនុវត្តន៍ដែលផ្សារភ្ជាប់ជាមួយទ្រឹស្តីដើម្បី ឈានទៅរក ភាពច្បាស់លាស់និងទំនុកចិត្តក្នុង ទីផ្សារការងារប្រកួតប្រជែង ។
៤.ឱកាសការងារនិងការសិក្សាស្រាវជ្រាវ
កម្មវិធីសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ គ្រប់គ្រងអាជីវកម្មនេះ ផ្តល់នូវការងារយ៉ាងទូលំទូលាយក្នុងវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម អាជីវកម្ម អន្តរជាតិ ការងារទំនាក់ទំនង ធុរកិច្ច និង ការងារផ្សេងៗទៀតជាច្រើន ។ បន្ថែមពីលើឱកាសការងារដែលផ្គល់ជូនខាងលើ និស្សិតថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ក៏អាចបន្តការសិក្សាទៅ ថ្នាក់បណ្ឌិត លើវិស័យដូចគ្នាបាន ។
៥.កម្មវិធីសិក្សា(Program Study)
SUBJECTS FACULTY CREDIT
1-Advanced Statistics Business Administration 3
2- Research Methodology Business Administration 3
3- Global Economics Business Administration 3
4- Corporate Finance Business Administration 3
5- International Business Law Business Administration 3
6- Investment Analysis Portfolio Management Business Administration 3
7- Financial Market Management Business Administration 3
* សារណាបទពិសោធន៍វិជ្ជាជីវៈ ក្រេឌីត
8-សារណាបទពិសោធន៍វិជ្ជាជីវៈតាមឯកទេស 6
* ការសរសេរនិក្ខេបបទ ក្រេឌីត
9- ការពារគម្រោងស្រាវជ្រាវ 3
10-ការចុះផ្សាយអត្ថបទស្រាវជ្រាវកម្រិតជាតិ ឬអន្តរជាតិ 6
11- ការចូលរួមវេទិការវិទ្យាសាស្រ្តពាក់ព័ន្ធដោយធ្វើបទបង្ហាញ 3
12-ការធ្វើសិក្ខាសាលាផ្ទាល់ខ្លួន 3
13-សរសេរនិក្ខេបបទ 12
សរុបរួមបញ្ចប់ថ្នាក់បណ្ឌិត វិជ្ជាជីវៈ 54