១.គោលបំណងនៃការសិក្សា |
កម្មវិធីសិក្សាសំរាប់បរិញ្ញាបត្រគ្រប់គ្រងធនធានធម្មជាតិ ជាកម្មវិធីសិក្សាមួយដែល ផ្តោតសំខាន់លើការគ្រប់គ្រងធនធានធម្មជាតិទាំងឡាយ ដើម្បីធានាឲ្យបាននូវការ ប្រើប្រាស់ធនធានប្រកបដោយចីរភាព។ កម្មវិធីនេះមានគោលដៅក្នុងការបណ្តុះ បណ្តាលនិស្សិតរយៈពេល៤ឆ្នាំ ដើម្បីផ្តល់ឲ្យពួកគេនូវជំនាញ និងចំណេះដឹងជាច្រើន ដូចជា៖ ការស្វែងយល់ អំពីអត្ថប្រយោជន៍នៃមច្ឆាជាតិ ច្បាប់ជលផល និង នេសាទ ប្រ ពន្ធ័ជីវចំរុះនៃតំបន់ទឹកសាប និងតំបន់ សមុទ្រ សេដ្ឋកិច្ចនៃផលនេសាទ ធនធានត្រី ទឹកសាប-ទឹកប្រៃ ការគ្រប់គ្រងព្រៃលិចទឹកដែលជាជម្រកមច្ឆាជាតិនៅតាមសហគមន៍ នេសាទ និងការគ្រប់គ្រងតំបន់ទេសចរណ៍បែបធម្មជាតិ ។ ជាងនេះទៅទៀត កម្មវិធី សិក្សានេះ នឹងជំរុញឲ្យនិស្សិតទាំងអស់ចេះស្រលាញ់ និង អភិរក្សធនធានជលផល ការទាញ យកអត្ថប្រយោជន៍ពីធនធានជលផល ដើម្បីបំរើបំរាស់ឲ្យវិស័យឧស្សាហ កម្ម សិប្បកម្ម និង ការ ផលិតជាគ្រឿងឧបភោគបរិភោគប្រចាំថ្ងៃនានា ។ ដូច្នេះកម្មវិធី សិក្សាលើឯកទេសជលផល ពិតជានឹងរួមចំណែកយ៉ាងសកម្មជាមួយនឹងរដ្ឋាភិបាល កម្ពុជាក្នុងការលើកកំពស់និង ការការពារនូវតំបន់ព្រៃលិចទឹកដែលស្ថិតនៅជុំវិញបឹង ទន្លេសាប ជាពិសេសការធ្វើវារីវប្បកម្ម ជាគោលនយោបាយអាទិភាពមួយក្នុងមុំមួយ នៃយុទ្ធសាស្រ្តចតុកោណរបស់ រដ្ឋាភិបាលដែលបានចែងថាការធ្វើកំណែទម្រង់ លើវិ ស័យកសិកម្ម នឹងនាំឲ្យសេដ្ឋកិច្ចកម្ពុជាមានការលូតលាស់រីកចំរើន ។ |
២.ឱកាសការងារនិងការបន្តការសិក្សា |
និស្សិតក្រោយពីបញ្ចប់ការសិក្សា អាចយកចំណេះដឹង និង ជំនាញវិជា្ជជីវៈទាំងឡាយ ទៅអនុវត្តជាក់ស្តែងដូចជា ការចិញ្ចឹមត្រី ការចិញ្ចឹមបង្គា ជាដើម ដើម្បីលើកស្ទួយ កម្រិតជីវភាពរស់នៅរបស់ខ្លួនឲ្យកាន់តែប្រសើរ ។ ម្យ៉ាងវិញទៀត អង្គការជាតិ-អន្តរ ជាតិដែលកំពុងតែអនុវត្តកម្មវិធីរបស់ខ្លូនក្នុងវិស័យ ជលផល និង នេសាទនេះពិតជា នឹងត្រូវការ បុគ្គលិកដែលមានសមត្ថភាពគ្រប់គ្រាន់ និងជំនាញវិជា្ជជីវៈច្បាស់លាស់ ក្នុងវិស័យនេះ។ ម្យ៉ាងវិញទៀត និស្សិតដែលបញ្ចប់ការសិក្សាហើយមានបំណងចង់ បន្តការសិក្សា លើឯកទេសនេះបន្ថែមទៀត នៅថ្នាក់ក្រោយឧត្តមសិក្សាបានយ៉ាង ងាយស្រួល ។ |
៣.រចនាសម្ពន្ធ័កម្មវិធីសិក្សា |
លេខកូដ | មុខវិជ្ជាជាភាសាខ្មែរ | Name In English | ក្រេឌីត | ផ្សេងៗ |
HISC 101
| ប្រវត្តិសាស្ត្រប្រទេសកម្ពុជា | History of Cambodia | 3 |
|
OAD 102
| គ្រប់គ្រងកិច្ចការរដ្ឋបាល និងការិយាល័យ | Office Administration | 3 |
|
SO 103
| សង្គមវិទ្យា | Sociology | 3 |
|
CS 104
| វិទ្យាសាស្ត្រកុំព្យូទ័រ | Computer Science | 3 |
|
ENG 105
| អង់គ្លេសសម្រាប់សាកលវិ ទ្យាល័យ កម្រិត ១ | English Skill for University Level I | 3 |
|
BUD 106
| មួលដ្ឋានគ្រឹះនៃព្រះពុទ្ធសា សនា | Basic of Buddhism | 3 |
|
BMAT 107
| គណិតវិទ្យាអាជីវកម្ម | Business Math | 3 |
|
CODE 108
| អភិវឌ្ឍន៍សហគមន៍ | Community Development | 3 |
តម្រង់ទិស |
ENVR 109
| បរិស្ថានវិទ្យា | Environment | 3 |
តម្រង់ទិស |
ENG 110
| អង់គ្លេសសម្រាប់សាកលវិ ទ្យាល័យ កម្រិត២ | English Skill for University Level II | 3 |
|
PMKT 111
| មូលដ្ឋានគ្រឹះនៃទីផ្សារ | Principle of MarketingI | 3 |
បន្ថែម |
IMGT 112
| សេចក្តីផ្តើមនៃការគ្រប់គ្រង | Inroduction to Management | 3 |
បន្ថែម |
លេខកូដ | មុខវិជ្ជាជាភាសាខ្មែរ | Name In English | ក្រេឌីត | ផ្សេងៗ |
---|---|---|---|---|
AGEX 213
| ការផ្សព្វផ្សាយកសិកម្ម | Agricultural Extension | 3 |
|
AGEN 214
| គ្រឿងយន្តកសិកម្ម | Agricultural Engineering | 3 |
|
FMGT 215
| ការគ្រប់គ្រងព្រៃឈើ | Forest Management | 3 |
|
SSc 216
| វិទ្យាសាស្រ្តដី | Soil Science | 3 |
|
PLPH 217
| រុក្ខសរីរាង្គវិទ្យា | Plant Physiology | 3 |
|
ENG 218
| ភាសាអង់គ្លេសបន្ថែម កម្រិត ៣ | English Supporting Program III | 3 |
|
AQA 219
| ជលវប្បកម្ម | Aquaculture | 3 |
|
LPR 220
| ការចិញ្ជឹមសត្វ | Livestock Production | 3 |
|
PLPA 221
| រោគសាស្រ្តដំណាំ | Plant Pathology | 3 |
|
WMGT 222
| ការគ្រប់គ្រងទឹក | Water Management | 3 |
|
FRS 223
| ការស្រាវជ្រាវប្រព័ន្ធកសិ កម្ម | Farming Reaserch System | 3 |
|
ENG 224
| ភាសាអង់គ្លេសបន្ថែម កម្រិត ៤ | English Supporting Program IV | 3 |
លេខកូដ | មុខវិជ្ជាជាភាសាខ្មែរ | Name In English | ក្រេឌីត | ផ្សេងៗ |
---|---|---|---|---|
FIHA 325
| ការប្រមូលផលនេសាទ | Fish Harvesting | 3 |
|
FIPD 326
| ដំណើរបម្លាស់ទីរបស់ត្រី | Fish Population Dynamics | 3 |
|
FIGT 327
| បច្ចេកទេសនៃការ នេសាទត្រី | Fishing Gear & Technology | 3 |
|
FILA 328
| ច្បាប់ជលផល | Fisheries Law | 3 |
|
WSHMGT 329
| ការគ្រប់គ្រងប្រព័ន្ធទឹក | Watershed Management | 3 |
|
ENG 330
| ភាសាអង់គ្លេសបន្ថែម ៥ | English Supporting Program V | 3 |
|
INAQA 331
| ការធ្វើវារីវប្បកម្មនៅតាម តំបន់ឆ្នេរ | Inland Aquaculture | 3 |
|
FIPROT 332
| បច្ចេកទេសផលិត និងចិញ្ចឹមត្រី | Fish Processing Technology | 3 |
|
REFI 333
| ការប្រើប្រាស់អាង ចិញ្ចឹមត្រី | Reservior Fisheries | 3 |
|
NASE 334
| ការធ្វើដំណើរតាមនាវា និងសមុទ្រ | Navigation and Seamanship | 3 |
|
FIEIA 335
| ការវាយតម្លៃទៅលើផល ប៉ះពាល់នៃបរិស្ថានចំពោះ ជលផល | Fisheries Environmental Impact Assessment | 3 |
|
ENG 336
| ភាសាអង់គ្លេសបន្ថែម ៦ | English Supporting Program VI | 3 |
លេខកូដ | មុខវិជ្ជាជាភាសាខ្មែរ | Name In English | ក្រេឌីត | ផ្សេងៗ |
---|---|---|---|---|
IFIMGT 437
| ការគ្រប់គ្រងផល នេសាទ | Fisheries Management | 3 |
|
CMAQA 438
| ការសិក្សាពីប្រព័ន្ធជីវៈចម្រុះ ក្នុងបាតសមុទ្រ និង តំបន់ឆ្នេរ | Coastal & Marine Aquaculture | 3 |
|
FICDMGT439
| ការគ្រប់គ្រង និងអភិវឌ្ឍន៍ សហគមន៍នេសាទ | Fisheries Community Development & Management | 3 |
|
FIPA 440
| រោគសាស្រ្តមច្ឆាជាតិ | Fish Pathology | 3 |
|
PFITAQABI 441
| មូលដ្ឋានគ្រឺះនៃបច្ចេកទេស នេសាទ និងប្រព័ន្ធជីវៈចម្រុះ | Principle Fisheries Techniques in Aquatic Biology | 3 |
|
FINU 442
| ចំណីអាហារដែលផលិតអំពី សាច់ត្រី | Fish Nutrition | 3 |
|
GEFIBR 443
| ស៊ីនេទិច និងការ ចិញ្ចឹមត្រី | Genetics and Fish Breeding | 3 |
|
REME 444
| វិធីសាស្រ្តស្រាវជ្រាវ | Research Methodology | 3 |
|
សារណា និង ការការពាររឺរៀនបន្ថែម បួនមុខវិជ្ជា | Thesis & Presentation or 4 additional courses | 12 |