University of Management and Economics
I.អត្ថាធិប្បាយការងារទទួលខុសត្រូវរបស់ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន
ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន គឺជាដេប៉ាតឺម៉ង់មួយដែលបណ្តុះបណ្តាលនិស្សិតអោយមាន ការយល់ដឹងអំពី លក្ខណៈទូទៅរបស់សង្គមជាតិ និងមានការតំរង់ទិសទៅរកមហាវិទ្យាល័យដែលនិស្សិតជ្រើសរើស។ ដេប៉ាតឺម៉ង់ថ្នាក់ ឆ្នាំសិក្សាមូលដ្ឋានមានភារកិច្ចសំខាន់ណាស់នៅក្នុងការអប់រំនិស្សិតអោយមានចំណេះដឹង ចំណេះធ្វើ ប្រកបដោយ ភាព ក្លាហាននិង​​ មនសិកាខ្ពស់។ ក្នុងបរិបថនេះនិស្សិតដែលបានបញ្ចប់ការសិក្សានៅថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន អាច ទទួលបានវិញ្ញាបនបត្រមួយ ដែលអាចអោយនិស្សិត ផ្ទេរការសិក្សា ប្តូរមហាវិទ្យាល័យ និងអាចបន្តការ សិក្សាថ្នាក់ ឆ្នាំទីពីរកម្រិតបរិញ្ញាបត្របានទៀត។ដើម្បីដំណើរការគ្រប់​ និងបណ្តុះបណ្តាលដោយប្រសិទិ្ធភាព នោះចាំបាច់ បុក្គលិក ម្នាក់ៗត្រូវមានការយោគយល់គ្នា អធ្យាស្រ័យគ្នានិងពិសេសត្រូវមានការយល់ដឹងលើការងារ របស់ដេប៉ា តឺម៉ង់ថ្នាក ់ឆ្នាំសិក្សាមូលដ្ឋានអោយ បានច្បាស់លាស់ដូចបានធ្វើការបែងចែកខាងក្រោមៈ
១-ផ្នែកកិច្ចការរដ្ឋបាល
ក-គ្រប់គ្រងទុកដាក់ឯកសារ និង នីតិវិធីផ្សេងៗអោយច្បាស់លាស់
-កំរងសៀវភៅបទដ្ឋានផ្សេងៗ ដែលពាក់ព័ន្ធនិងថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន
-កំរងសៀវភៅបទដ្ឋានផ្សេងៗដែលពាក់ព័ន្ធការបណ្តុះបណ្តាលថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន
-រៀបចំសៀវភៅសិក្សាគោល ដែលពាក់ព័ន្ធការបណ្តុះបណ្តាលថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន
ខ-គ្រប់គ្រងលិខិតបទដ្ឋានផ្សេងៗ
-ចរន្តលិខិត-ចរាចរណ៍លិខិតចេញចូល
-លិខិតចេញ-ការងារសរសេរ និងបញ្ជូនលិខិត(ផ្ទៃក្នុង និងទៅខាងក្រៅ)
-រៀបចំសំណើផ្សេងៗ សេចក្តីជូនដំណឹង
២-ផ្នែកកិច្ចការបុគ្គលិក
ក-កាតព្វកិច្ចរបស់បុគ្គលិក
-ចុះកិច្ចសន្យាការងារជាមួយសាកលវិទ្យាល័យ
-ការបំពេញការងារតាមការអធិប្បាយការងាររបស់បុគ្គលិកម្នាក់ៗ
-បំពេញជីវប្រវត្តិសង្ខេប និងសញ្ញាបត្រ
ខ-ការលាលែង និងការជ្រើសរើសបន្ថែម
-បុគ្គលិកអាចលាលែងពីការងារមុនពេលកំណត់ដោយដាក់ពាក្យសុំ បានមុនរយៈពេលមួយខែ
-ការជ្រើសរើសបុគ្គលិកបន្ថែមធ្វើឡើងតាមនីតិវិធីនៃការជ្រើសរើស
គ-ការឈប់សំរាករបស់បុគ្គលិក
-បុគ្គលិកអាចឈប់សំរាកតាមប្រតិទិនឈប់សំរាករបស់រាជរដ្ឋាភិបាល
-បុគ្គលិកអាចសុំអនុញ្ញាតច្បាប់
ឃ-ការងារសរសេររបាយការណ៍
-រៀបចំកំណត់ហេតុប្រជុំ
-សរសេររបាយការណ៍ប្រចាំខែដើម្បីរាយការណ៍ជូនប្រធានដេប៉ាតឺម៉ង់
-សរសេររបាយការណ៍ប្រចាំត្រីមាស រឺប្រចាំឆមាសដើម្បីរាយការណ៍ជូនសាកលវិទ្យាធិការ ACCនិងក្រសួងអប់រំយុវជន និង កីឡា
ង-ការងារសហការណ៍
-សហការរៀបចំផែនការយុទ្ធសាស្រ្តសម្រាប់ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន
-សហការរៀបចំប្រជុំបច្ចេកទេស
-សហការរៀបចំការប្រឡងឆមាស ប្រឡងចូល និង ប្រឡងបញ្ចប់
-សហការផ្នែកការងារវិន័យរបស់និស្សិត
-សហការជាមួយ ព្រឹទ្ធបុរសគ្រប់មហាវិទ្យាល័យ
-សហការលើការងារផ្សេងៗ
៣-ផ្នែកកិច្ចការកម្មវិធីសិក្សា
ក-បង្កើតគណៈកម្មាធិការអភិវឌ្ឍន៍កម្មវិធីសិក្សា
-ជ្រើសរើសសមាសភាពដែលមានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រជាន់ខ្ពស់
-ធ្វើការកែលំអរកម្មវិធីសិក្សាជាប្រចាំ
-សុំការឯកភាពពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា
ខ-កម្មវិធីសិក្សា
-អនុវត្តតាមប្រព័ន្ធឆមាស
-មួយមុខវិជ្ជាមានចំនួន បី ក្រេឌីត ស្មើនឹង សែសិបប្រាំបី ម៉ោង
-ផ្សព្វផ្សាយកម្មវិធីសិក្សាទូលំទូលាយដល់អ្នកពាក់ព័ន្ធ
៤-ផ្នែកកិច្ចការសាស្ត្រាចារ្យ
ក-គ្រប់គ្រង និង ជ្រើសរើស សាស្ត្រាចារ្យ
-ជ្រើសរើសសាស្ត្រាចារ្យអោយបានគ្រប់គ្រាន់ដែលមានកំរិតសញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង បណ្ឌិត
-រៀបចំការចុះកិច្ចសន្យាបង្រៀន
-ណែនាំពីគោលការណ៍ និង បទបញ្ជាផ្ទៃក្នុងរបស់សាកលវិទ្យាល័យ
-គ្រប់គ្រង និង រៀបចំកាលវិភាគបង្រៀន
-បែងចែកថ្នាក់ និង កាលវិភាគ សំរាប់សាស្ត្រាចារ្យ
-តាមដានការចុះសកម្មភាពបង្រៀនរបស់សាស្ត្រាចារ្យ
-តាមដាន និង កត់ត្រាម៉ោងរបស់សាស្ត្រាចារ្យ
ខ-ការវាយតំលៃសាស្ត្រាចារ្យ
-ធ្វើសម្រង់មតិរបស់សាស្ត្រាចារ្យ ពីនិស្សិត
-ធ្វើសម្រង់មតិរបស់សាស្ត្រាចារ្យពី គណៈកម្មការធានាគុណភាពអប់រំផ្ទៃក្នុង
គ-ការលើកទឹកចិត្តដល់សាស្ត្រាចារ្យ
-ចេញបណ្ណសរសើរជូន
-តំឡើងប្រាក់ម៉ោងបង្រៀន
-បញ្ចុះតំលៃសិក្សាបន្តនៅ សាកលវិទ្យាល័យ
ឃ-ការអភិវឌ្ឍសមត្ថភាពសាស្ត្រាចារ្យ
-បណ្តុះបណ្តាលវគ្គខ្លី ផ្សេងៗ
-សិក្ខាសាលា ក្នុង និង ក្រៅប្រទេស
-រៀបចំប្រជុំបច្ចេកទេស
៥-ផ្នែកកិច្ចការសម្ភារៈ
ក-សម្ភារៈបំរើអោយការរៀន និង បង្រៀន
-រៀបចំបន្ទប់រៀនអោយបានសមស្រប និង មានចំនួនគ្រប់គ្រាន់តាមតំរូវការ
-រៀបចំឯកសារពិគ្រោះ(សៀវភៅគោល)ដាក់ក្នុងបណ្ណាល័យ
-រៀបចំសៀវភៅនៃមុខវិជ្ជានីមួយៗក្នុងកម្មវិធីសិក្សាដាក់ក្នុងបណ្ណាល័យ
-រៀបចំបន្ទប់កុំព្យួទ័រ បន្ទប់ស្តាប់ភាសាសម្រាប់និស្សិតអនុវត្ត
ខ-សម្ភារៈប្រើប្រាស់ក្នុងដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន
-រៀបចំនិងថែរក្សាកុំព្យួទ័ររៀងៗខ្លួន
-រៀបចំការប្រើប្រាស់សម្ភារៈអោយមានប្រសិទ្ធិភាព(ដូចជា LCD Projector តុ កៅអី ហ្វឺត ក្រដាស ប្រដាប់កិប.......)
៦-ផ្នែកកិច្ចការនិស្សិត
ក-ការជ្រើសរើសនិស្សិត
-បង្កើតគោលការណ៍ និង លក្ខខណ្ឌនៃការជ្រើសរើសនិស្សិត
-ផ្សព្វផ្សាយពីគោលការណ៍សិក្សា បទបញ្ជាផ្ទៃក្នុងនិស្សិត គោលការណ៍និស្សិតផ្ទេរ ដល់គ្រប់មជ្ឈដ្ឋាន
ខ-ការគ្រប់គ្រងស្ថិតិនិស្សិត
-គ្រប់គ្រងស្ថិតិតាមថ្នាក់ តាមមហាវិទ្យាល័យ
-គ្រប់គ្រងនិស្សិតព្យួរ បោះបង់ការសិក្សា
-គ្រប់គ្រងនិស្សិតរៀនបំពេញក្រេឌីត ខ្វះក្រេឌីត តម្រង់ទិស
-តាមដានវិន័យរបស់និស្សិត
-តាមដានអវត្តមានរបស់និស្សិត
-គ្រប់គ្រងនិស្សិតចុះកម្មសិក្សាតាមសហគមន៍
-គ្រប់គ្រងឯកសារពាក្យចូលរៀនរបស់និស្សិត
-គ្រប់គ្រង និង រៀបចំការប្រឡងចូលរបស់និស្សិត
គ-ការគ្រប់គ្រងលទ្ធផលសិក្សារបស់និស្សិត
-គ្រប់គ្រងការងារប្រឡងរបស់និស្សិតអោយបានតឹងរឹងបំផុត
-គ្រប់គ្រង និង ជំរុញកិច្ចការសិក្សារបស់និស្សិតដូចជាៈ Quizzes, Homework, Assignment, Midterm, Final……
-គ្រប់គ្រងការចេញលទ្ធផលពិន្ទុរបស់និស្សិតអោយបានលឿន
ឃ-ការចេញលិខិតផ្សេងៗជូននិស្សិត
-ចេញលិខិតបញ្ជាក់ការសិក្សា តារាងពិន្ទុ បណ្ណសរសើរ ជូនដល់និស្សិត
-ចេញលិខិតចុះកម្មសិក្សា
-ចេញវិញ្ញាបនបត្របណ្តោះអាសន្ន
II.រចនាសម្ព័ន្ធដេប៉ាតឺម៉ង់ថ្នាក់់ឆ្នាំសិក្សាមូលដ្ឋាន
ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ត្រូវបានរៀបចំឡើង ដោយគណៈគ្រប់គ្រង សាកលវិទ្យាល័យ ដើម្បីជួយការងារ ដល់សាកលវិទ្យាធិការរង និង ដើម្បីជួយដល់សាកលវិទ្យាល័យទាំងមូល ដែលការិយាល័យផ្សេងៗ មិនអាចទទួលខុសត្រូវអស់ ។ ដេប៉ាតឺម៉ង់នេះ ត្រូវស្ថិតនៅក្រោមផ្ទាល់ របស់ សាកលវិទ្យាធិការរង និង មានប្រធានមួយរូប និង អនុប្រធាន មួយរូប ទទួលខុសត្រូវ លើការងារ កិច្ចការនិស្សិត កិច្ចការរដ្ឋបាល កិច្ចការបុគ្គលិក និង​ អនុប្រធានមួយរូបទៀត ទទួលការងារលើកិច្ចការសាស្រ្តាចារ្យ កម្មវិធីសិក្សា និង កិច្ចការសម្ភារៈ ព្រមទាំងមានបុគ្គលិក មួយចំនូនតាមការចាំបាច់ ។