University of Management and Economics
* ប្រវត្តិកម្មវិធីភាសាអង់គ្លេសទូទៅ
- ឆ្នាំ ២០១០ កម្មវិធីសិក្សាភាសាអង់គ្លេសទូទៅត្រូវបានបង្កើតឡើងដោយលោក ទុន ភក្តី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច ។ កម្មវិធីភាសាអង់គ្លេសទូទៅនេះ គឺជាផ្នែកមួយនៃសាកលវិទ្យាល័យ គ្រប់គ្រង និង សេដ្ឋកិច្ច។ រហូតមកដល់ពេលនេះ បានដំណើរការរយៈពេលជាង ៤ ឆ្នាំមកហើយ ដើម្បីបណ្តុះបណ្តាលសិស្ស និស្សិត នៅក្នងសាកលវិទ្យាល័យ ក៏ដូចជាសិស្សានុសិស្ស មកពីបណ្តាវិទ្យាល័យនានា នៅក្នុងខេត្ត។ លោក ចាន់ សំអាន គឺជានាយកដំបូង របស់កម្មវិធីសិក្សាភាសាអង់គ្លេសទូទៅ នៅដើមឆ្នាំ ២០០៩ ។ នៅពេលដែល លោក ចាន់ សំអាន ត្រូវបានតែងតាំងជា សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ ដូច្នេះ លោក ទួត រ៉ើន ត្រូវបានតែងតាំង ជានាយកទីពីរ នៃកម្មវិធីសិក្សាភាសា អង់គ្លេសទូទៅ នៅឆ្នាំ ២០១១ ។ ក្រោយមកទៀត លោក គឹម ពិសិដ្ឋ ត្រូវបានតែងតាំងជានាយក កម្មវិធីសិក្សាភាសាអង់គ្លេសទៅ បន្ទាប់ពី លោក ទួត រ៉ើន។ ក្នុងពេលបច្ចុប្បន្ននេះ កម្មវិធីសិក្សាភាសាអង់គ្លេសទូទៅ ស្ថិតនៅ ក្រោមការមើលការខុសត្រូវ ដោយផ្ទាល់ ពី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច ។
* ទស្សនវិស័យ
កម្មវិធីភាសាអង់គ្លេសទូទៅ មានទស្សនៈវិស័យចូលរួមជំរុញការអភិវឌ្ឍន៍ប្រទេសជាតិ តាមរយៈ ការអភិវឌ្ឍន៍ធនធានមនុស្ស អោយមាន ចំណេះដឹងផ្នែក ភាសាអង់គ្លេស ច្បាស់លាស់ និង ស្ទាត់ជំនាញ
* បេសកកម្ម
ដើម្បីពង្រឹង និង ពង្រីកសមត្ថភាព សិស្សានុសិស្ស និស្សិត តាមរយៈការផ្តល់ជូននូវគុណភាព និង ឧត្តមភាព ក្នុងការអប់រំ ផ្នែកភាសាអង់គ្លេស ដោយផ្តោតទៅលើជំនាញទាំងបួន ដូចជា ជំនាញនិយាយ ស្តាប់ អាន និង សរសេរ ព្រមទាំង ជំនាញក្នុងការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
* គោលបំណងនៃការសិក្សា
គោលបំណងសំខាន់ៗរបស់កម្មវិធីភាសាអង់គ្លេសទូទៅ មានៈ
- បង្រៀនសិស្សានុសិស្ស និស្សិតអោយមានសមត្ថភាពប្រើប្រាស់ភាសា អង់គ្លេសយ៉ាងមានប្រសិទ្ធភាព
- បង្រៀនសិស្សានុសិស្ស និស្សិត អោយមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការធ្វើការងារ
-បង្រៀនសិស្សានុសិស្ស និស្សិត អោយមានសមត្ថភាពក្នុងការទំនាក់ទំនង ប្រកបដោយប្រសិទ្ធភាពខ្ពស់
- បង្រៀនសិស្សានុសិស្ស និស្សិត អោយមានសមត្ថភាព និង ជំនាញច្បាស់ លាស់ក្នុងការបកប្រែភាសាអង់គ្លេស
* រចនាសម្ព័ន្ធ កម្មវិធីភាសាអង់គ្លេសទូទៅ
កម្មវិធីភាសាអង់គ្លេសទូទៅ ត្រូវបានបង្កើតឡើង ដើម្បីជួយជំរុញ ផ្នែកភាសាអង់គ្លេស បន្ថែម ដល់និស្សិត សាកលវិទ្យាល័យ ក៍ដូចជា សិស្សានុសិស្ស នៅតាមវិទ្យាល័យនានាផងដែរ ។ កម្មវិធីសិក្សានេះ ត្រូវបានបង្រៀនតាម សៀវភៅ New English File ដែលបោះពុម្ពនៅទីក្រុង ឡុងដ៍ ប្រទេសអង់គ្លេស ហើយចែកចេញជា ៨ កម្រិត សិក្សា ព្រមទាំងផ្តល់ វិញ្ញាបនបត្រ ៣ ប្រភេទ គឺ​ ទី១ Pre-Diploma មានចាប់ពី កម្រិត ១ ដល់ កម្រិត ៤ ។ ទី២ គឺ Diploma ចាប់ពីកម្រិត ៥ ដល់ កម្រិត ៦ និង ទី៣ High Diploma មានចាប់ពីកម្រិត ៧ ដល់កម្រិត ៨ ។ កម្មវិធីភាសាអង់គ្លេសទូទៅនេះ ត្រូវបានដឹកនាំដោយ នាយក ១ រូប និង នាយករង​ ២ រូប ព្រមទាំង បុគ្គលិកមួយចំនួន តាមការចាំបាច់ ។
* កម្មវិធីសិក្សា​ ភាសាអង់គ្លេសទូទៅ
ល.រ
កម្រិតសិក្សា /Levels

ប្រភេទសៀវភៅ /Books

រយៈពេលសិក្សា /Duration
វិញ្ញាបនបត្រ /Certificates
កម្រិត ១
Elementary Part I
៦ ខែ/ ១២០ ម៉
Pre-Diploma
កម្រិត ២
Elementary Part II
៦ ខែ/ ១២០ ម៉
កម្រិត ៣
Pre-Intermediate I
៦ ខែ/ ១២០ ម៉
កម្រិត ៤
Pre-Intermediate II
៦ ខែ/ ១២០ ម៉
កម្រិត ៥
Intermediate I
៦ ខែ/ ១២០ ម៉
Diploma
កម្រិត ៦
Intermediate II
៦ ខែ/ ១២០ ម៉
កម្រិត ៧
Uper Intermediate I
៦ ខែ/ ១២០ ម៉
High Diploma
កម្រិត ៨
Uper Intermediate II
៦ ខែ/ ១២០ ម៉
* ពេលសិក្សា
ល.រ
ពេល
ច័ន្ទ-សុក្រ
ល.រ
ពេល
ចុងសប្តាហ៍
ម៉ោង
ម៉ោង
ព្រឹក
៦:០០ - ៧:០០
ព្រឹក
៦:០០ - ៧:០០
រសៀល
១២:០០ - ១:០០
រសៀល
១២:០០ - ១:០០
ល្ងាច
៥:០០ - ៦:០០
ល្ងាច
៥:៣០ - ៧:៣០
យប់
៦:០០ - ៧:០០
យប់
៦:០០ - ៨:០០
៧:០០ - ៨:០០
៧:០០ - ៨:០០