University of Management and Economics
១.ការងារទទួលខុសត្រូវ របស់ការិយាល័យរដ្ឋបាល និង កិច្ចការបុគ្គលិក
ការិយាល័យកិច្ចការរដ្ឋបាល ផែនការស្ថិតិ និង ធនធានមនុស្ស ជាការិយាល័យជំនាញមួយរបស់សាកលវិទ្យាល័យដែលគ្រប់គ្រងដោយ សាកលវិទ្យាធិការរង ១ រូប ប្រធានការិយាល័យ ១ រូប និងអនុប្រធាន ២ រូប យ៉ាងច្រើន និង បុគ្គលិកមួយចំនួនតាមការចាំបាច់ តែមិនឱ្យលើស ១០នាក់ ។ ការិយាល័យនេះ មានភារកិច្ច និងទទួលបន្ទុកនូវកិច្ចការមួយចំនួនដូចខាងក្រោម ៖
-កិច្ចការរដ្ឋបាល និងកិច្ចការទូទៅ
-កិច្ចការវិន័យ និង គ្រប់គ្រង បុគ្គលិក
-កិច្ចការធ្វើលិខិតតែងតាំង និងចំណាត់តាំង
-កិច្ចការសារពើភ័ណ្ឌ និងអចលនទ្រព្យ
-ផែនការ ស្ថិតិ ការគ្រប់គ្រងព័ត៌មាន និងកីឡា
-កិច្ចការសន្តិសុខ សណ្តាប់ធ្នាប់
-កិច្ចការបរិស្ថាន និងអនាម័យ
-កិច្ចការបណ្ណាល័យ និង កុំព្យូទ័រ Lap
-គ្រប់គ្រងឯកសារ និង ស្ថិតិនិស្សិត
-កិច្ចការទំនាក់ទំនង និង ចូលរួមសកម្មភាពសង្គម
-ការងារផ្សេងៗដែលស្នើដោយគណៈគ្រ្ប់គ្រង
- ចូលរួមរៀបចំផែនការថវិកាប្រចាំឆ្នាំ
- រៀបចំ និង ធ្វើរបាយការណ៍ជូនសាកលវិទ្យាល័យ
២.រចនាសម្ព័ន្ធ ការិយាល័យរដ្ឋបាល និង កិច្ចការបុគ្គលិក
ការិយាល័យរដ្ឋបាល និង កិច្ចការបុគ្គលិក ត្រូវបានរៀបចំឡើង ដោយគណៈគ្រប់គ្រង សាកលវិទ្យាល័យ ដើម្បីជួយការងារ ដល់សាកលវិទ្យាល័យទាំងមូល និង ជាការិយាល័យសម្របសម្រួល ធ្វើយ៉ាងណា អោយសាកលវិទ្យាល័យ បានដំណើរការទៅដោយរលូន ទាំងផ្នែកកិច្ចការរដ្ឋបាល និង កិច្ចការបុគ្គលិក ។ ការិយាល័យនេះ មានតួនាទី និង ភារកិច្ចជាច្រើន សម្រាប់អនុវត្ត ដែលជាចលករជំរុញអោយសាកលវិទ្យាល័យ បានដំណើរការទៅមុខ។ ការិយាល័យនេះ ស្ថិតនៅក្រោម ប្រធានគ្រប់គ្រងរួម មួយរូប អនុប្រធាន មួយរូប ព្រមទាំងមានបុគ្គលិកមួយចំនួន សម្រាប់ប្រតិបត្តិការងារតាមការចាំបាច់ ដែលមានរចនាសម្ព័ន្ធដូចខាង ក្រោម៖