*សេចក្តីផ្តើម |
មហាវិទ្យាល័យនីតិសាស្រ្ត និង សេដ្ឋកិច្ចបានចាប់បើកដំណើរការតាំងពីឆ្នាំ២០០៥ ដោយយោងទៅតាមតម្រូវការរបស់និស្សិតដែលបានជ្រើសរើសយកនូវមហាវិទ្យាល័យនេះ ក្នុងគោលបំណងដើម្បីទទួលបានចំណេះដឹងអំពីនីតិវិធី ក្រមនិងច្បាប់ សេដ្ឋកិច្ចយ៉ាងច្បាស់លាស់ និងឆ្លើយតបទៅតាមការអភិវឌ្ឍន៍សង្គម នាពេលបច្ចុប្បន្ន និងពេលអនាគតផងដែរ ។ដូច្នេះហើយបណ្ឌិតសាកលវិទ្យាធិការ និងគណៈគ្រប់គ្រងសាកលវិទ្យាល័យ បានសម្រេចបង្កើតនូវមហាវិទ្យាល័យនេះឲ្យដំណើរការ និងរៀបចំកម្មវិធីសិក្សាស្របតាមស្តងដារក្រសួងអប់រំយុវជន និងកីឡាដែលប្រើរយៈពេល៤ឆ្នាំទើបអាចបញ្ចប់ថ្នាក់បរិញ្ញាបត្រនីតិសាស្រ្ត និងសេដ្ឋកិច្ចបាន ។ |
*បេសកកម្ម |
មហាវិទ្យាល័យនីតិសាស្រ្ត និង សេដ្ឋកិច្ច មានបេសកកម្មផ្ដល់ឲ្យនិស្សិតនូវ ចំណេះដឹងខ្ពស់ ស្តីពីច្បាប់ជាតិ ក៏ដូចជាច្បាប់ជាអន្តរជាតិព្រមទាំងសេដ្ឋកិច្ចរបស់ប្រទេសមួយក៏ដូចជា សេដ្ឋកិច្ច ក្នុងតំបន់និងពិភពលោកផងដែរ ។ |
*គោលបំណង |
- ផ្ដល់ឲ្យនិស្សិតនូវចំណេះដឹងពិតបា្រកដក្នុងការអនុវត្តច្បាប់របស់ប្រទេស និង អន្តរជាតិ ព្រមទាំង ដំណើរការសេដ្ឋកិច្ចផងដែរ |
- ធ្វើឲ្យនិស្សិតបញ្ចប់ការសិក្សាប្រកបដោយលក្ខណសម្បត្តិគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅ នឹងតម្រូវការជាក់ស្តែងរបស់សង្គមបច្ចុប្បន្ន |
- ពង្រឹងសមត្ថភាពនិស្សិតក្នុងការព្យាករណ៍ និងការវិភាគបញ្ហាសង្គមកំពុងប្រឈមមុខ |
- ផ្ដល់ដល់និស្សិតនូវសមត្ថភាពក្នុងការបង្កើតនិងឯកត្តទគ្គកម្មថ្មី ។ |
*ឯកទេសជ្រើសរើស |
*រចនាសម្ព័ន្ធមហាវិទ្យាល័យ |