* សេចក្តីផ្តើម |
មហាវិទ្យាល័យវិទ្យាសាស្រ្ត និង បច្ចេកវិទ្យាបានចាប់បើកដំណើរការតាំងពីឆ្នាំ ២០០៥ដោយយោងទៅតាមតម្រូវការរបស់និស្សិតដែលបានជ្រើសរើសយក នូវមហាវិទ្យាល័យនេះ ក្នុងគោលបំណងដើម្បីចង់ចេះចង់ដឹងចង់មានជំនាញនេះច្បាស់លាស់ និងឆ្លើយតបទៅតាមតម្រូវការទីផ្សារ នាពេលបច្ចុប្បន្ន និងពេលអនាគតកាលផងដែរ ។ដូច្នេះហើយបណ្ឌិតសាកលវិទ្យាធិការ និងគណៈគ្រប់គ្រងសាកលវិទ្យាល័យ បានសម្រេចបង្កើតនូវមហាវិទ្យាល័យនេះឲ្យដំណើរការ និងរៀបចំកម្មវិធីសិក្សាប្រើរយៈពេល៤ឆ្នាំទើបអាចបញ្ចប់ថ្នាក់បរិញ្ញាបត្រ ស្របទៅតាមកម្មវិធីរបស់ក្រសួងអប់រំយុវជន និងកីឡា ។ |
* បេសកកម្ម |
មហាវិទ្យាល័យវិទ្យាសាស្រ្ត និង បច្ចេកវិទ្យាមានបេសកកម្មគឺផ្ដល់ឲ្យនិស្សិតនូវចំណេះ ដឹងក្នុងការទទួលបាននូវបច្ចេកវិទ្យាទំនើបរហ័សទាន់ចិត្ត នាពេលបច្ចុប្បន្ននេះដែល ជាការវិវត្តថ្មីៗរបស់ពិភពលោកយើងនេះគឺធ្វើយ៉ាងណាឲ្យនិស្សិតមានចំណេះដឹងប្រ កបដោយសមត្ថភាពគ្រប់គ្រាន់ និងគុណតម្លៃដើម្បីក្លាយជាបញ្ញវន្តឲ្យស្របទៅនឹង តម្រូវការធនធានមនុស្ស និងទីផ្សារការងារនាសម័យកាលសកលភាវូបនីយកម្ម បច្ចុប្បន្ន ។ |
* គោលបំណង |
ដើម្បីឆ្លើយតបទៅនឹងបេសកកម្មខាងលើ មហាវិទ្យាល័យ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យាមានគោលបំណងដូចខាងក្រោម ៖ |
-ផ្ដល់ឲ្យនិស្សិតនូវចំណេះដឹងទូទៅដែលទាក់ទងនឹងបច្ចេកវិទ្យាទំនើប |
-ជួយឲ្យនិស្សិតមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលជាតម្រូវការចាំបាច់នៅក្នុង ទីផ្សារការងារប្រកួតប្រជែងទាំងនាពេលបច្ចុប្បន្ននិងអនាគតជាពិសេសនៅក្នុងតំបន់ អាស៊ាន ។ |
-ផ្តល់ឲ្យនិស្សិតនូវសមត្ថភាពក្នុងការពិចារណាឱ្យបានស៊ីជម្រៅចំពោះបញ្ហាដែលត្រូវ ប្រឈមទៅនឹងបរិយាកាសប្រកួតប្រជែង |
-បណ្តុះបណ្តាលនិសិ្សតឱ្យមានប្រឌិតញ្ញាណខ្ពស់ក្នុងការច្នៃប្រ ឌិត និងការបង្កើតថ្មី ទាក់ទងនឹងបច្ចេកវិទ្យាថ្មីៗចុងក្រោយនេះ |
-ជំរុញឲ្យនិស្សិតមានការអនុវត្តន៍ដែលផ្សារភ្ជាប់ជាមួយទ្រឹស្តី ដើម្បីឈានទៅរកភាព ច្បាស់លាស់និងទំនុកចិត្តក្នុងទីផ្សារការងារ ប្រកួតប្រជែង ។ |
*ឯកទេសជ្រើសរើស |
១-តបណា្តញណិតវើក | ៣-អគ្គីសនី |
២-វិទ្យាសាស្រ្តកុំព្យូទ័រ | ៤-គណិតវិទ្យា |
*រចនាសម្ព័ន្ធមហាវិទ្យាល័យ |