University of Management and Economics
* មហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និង ភាសាបរទេស
១.សេចក្តីផ្តើម
កម្មវិធីនេះរៀបចំសម្រាប់និស្សិតដែលសិក្សា ផ្នែកឯកទេសភាសាអង់គ្លេសសម្រាប់ទំនាក់ ទំនងពីព្រោះ កម្មវិធីនេះផ្តោតសំខាន់ទៅលើចំណេះដឹងទូទៅដូចជា៖ ការសិក្សាភាសាអង់ គ្លេសទូទៅអក្សរសិល្បិ៍នៅតំបន់អាស៊ីនិងបស្ចឹមប្រទេស ការសិក្សាពីវប្បធម៌នានានៅលើ សាកលលោក ការសិក្សាពីមូលដ្ឋាននៃការសរសេរភាសាអង់គ្លេស សិល្បៈក្នុងការទំនាក់ទំ នងការនិយាយជាសាធារណៈ។ លើសពីនេះ និស្សិតនឹងបានសិក្សាពីមូលដ្ឋានគ្រឹះនៃការ ទំនាក់ទំនងនិងការ និយាយជាសាធារណៈ។ ម្យ៉ាងវិញទៀត កម្មវិធីសិក្សានេះនឹងប្រែក្លាយ និស្សិតដែលបានបញ្ចប់ ការសិក្សារយៈពេល ៤ ឆ្នាំ ឲ្យទៅជាគ្រូបង្រៀនភាសា អ្នកទំនាក់ ទំនងអ្នកបកប្រែ ភាសា ឬក៏ អ្នកសម្របសម្រួលប្រកបដោយវិជ្ជាជីវៈ ។ លើសពីនេះទៅ ទៀតកម្មវិធីសិក្សានេះ នឹងជួយឲ្យនិស្សិតយល់ដឹងកាន់តែច្បាស់ពីប្រភពដើមនៃការទំនាក់ ទំនងនៅលើ សាកលលោក នេះដោយ ធៀបទៅនឹងការវិវត្តរាល់ដំណាក់កាលនីមួយៗ ។
២.ឱកាសការងារ
និស្សិតក្រោយពីបញ្ចប់ការសិក្សា អាចយកចំណេះដឹង និងជំនាញវិជា្ជជីវៈទាំងឡាយ ទៅអនុវត្ត នៅតាមក្រុមហ៊ុន អង្គការជាតិ-អន្តរជាតិ និង សហគា្រសដែលកំពុងតែប្រតិ បត្តិសកម្មភាពរបស់ខ្លួនដែលពាក់ពន្ធ័ទៅនឹងវិស័យភាសាអង់គ្លេសបែបទំ នាក់ទំនង ប្រកបដោយ ជោគជ័យ និងមានសមត្ថភាពខ្ពស់ក្នុងការងារ។ ជាក់ស្តែង ប្រទេសកម្ពុ​ ជាជាប្រទេសមួយ ដែលមានសេដ្ឋកិច្ចរីក ចំរើនដោយពឹងផ្អែកទៅ លើវិស័យឧស្សា ហកម្ម កសិកម្ម តាមរយៈការទាក់ទាញវិនិយោគិន បរទេសឲ្យមកធ្វើការវិនិយោគ ដោយផ្អែកលើការទំនាក់ទំនង ។ ម្យ៉ាងវិញទៀត និស្សិតដែលបញ្ចប់ការសិក្សាហើយ មានបំណងចង់បន្តការសិក្សាលើឯកទេស នេះ បន្ថែមទៀត នៅថ្នាក់ក្រោយឧត្តម សិក្សាបានយ៉ាងងាយស្រួល ។
៣.តួនាទី និង ការទទួលខុសត្រួវរបស់ព្រឹទ្ធបុរស
-ផ្តួចផ្តើមរៀបចំកម្មវិធីសិក្សារបស់ដេប៉ាតឺម៉ង់
-ចូលរួមរៀបចំផែនការសកម្មភាពរបស់ដេប៉ាតឺម៉ង់
-រៀបចំ និងកែតម្រូវអភិវឌ្ឍន៍កម្មវិធីសិក្សា និង ឯកសារបង្រៀន ក្នុងដេប៉ាតឺម៉ង់ឲ្យស្របទៅ តាមតម្រូវការទីផ្សារជាក់ស្តែង
-ការគ្រប់គ្រងធនធានសាស្រ្តាចារ្យក្នុងដេប៉ាតឺម៉ង់
-ចូលរួមវាយតម្លៃគុណវុឌ្ឍិ និងការបង្រៀនរបស់សាស្រ្តាចារ្យក្នុងដេប៉ាតឺម៉ង់
-ស្នើរប្រធានបទចាត់តាំងគ្រួឧទ្ទេសសម្រាប់ដឹកនាំនិស្សិតចុះទស្សនកិច្ចសិក្សា
-សុំចាត់តាំងសាស្រ្តាចារ្យដឹកនាំសារណា និងសាស្រ្តាចារ្យដឹកនាំរបាយការណ៍ចុះកម្មសិក្សារបស់និស្សិត
-ស្នើសុំចាត់តាំងសាស្រ្តាចារ្យក្នុងគណៈកម្មការការពារសារណា
-រៀបចំធ្វើសិក្ខាសាលានានា ដែលទាក់ទងការពង្រីកចំណេះដឹង ចំណេះធ្វើរបស់និស្សិតក្នុង ដេប៉ាតឺម៉ង់
-ចូលរួមធ្វើសកម្មភាពការងារដែលទាក់ទងនិងដេប៉ាតឺម៉ង់រួមមាន ការរៀបចំ Prospectus សៀវភៅតាមដានអវត្តមានសាស្រ្តាចារ្យ សៀវភៅតាមដានអវត្តមាននិស្សិត សៀវភៅតាមដាន ID និង សៀវភៅចុះសកម្មភាព បង្រៀនរបស់សាស្រ្តាចារ្យ
-ការរៀបចំព្រឹត្តិបត្រ័ មហាវិទ្យាល័យ និងការងារ សម្របសម្រួលផេ្សងៗទៀត
-បំពេញការងារដែលព្រឹទ្ធបុរស និងព្រឹទ្ធបុរសរងដាក់ជូន
-ចូលរួមផ្សព្វផ្សាយអំពីព័ត៌មានរបស់មហាវិទ្យាល័យ និងសាកលវិទ្យាល័យ ជូនដល់និស្សិត
-ជាអ្នកតំណាងឲ្យដេប៉ាតឺម៉ង់សម្រាប់ទំនាក់ទំនងជាមួយស្ថាប័នខាងក្រៅ
៤.រចនាសម្ព័ន្ធដេប៉ាដឺម៉ង់