* មហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និង ភាសាបរទេស |
១.សេចក្តីផ្តើម |
កម្មវិធីនេះរៀបចំសម្រាប់និស្សិតដែលសិក្សាផ្នែកឯកទេសអក្សរសាស្ត្រខ្មែរ ពីព្រោះកម្មវិធី នេះផ្តោតសំខាន់ទៅលើចំណេះដឹងទូទៅដូចជា៖ ការសិក្សាពីប្រវត្តិអក្សរសាស្រ្តខ្មែរ អក្សរ សិល្បិ៍នៅតំបន់អាស៊ី និងបស្ចឹមប្រទេសការ សិក្សាពីវប្បធម៌នានានៅលើសាកលលោកការ សិក្សាពីមូលដ្ឋានដើមនៃភាសាខ្មែរដូចជា សូរសាស្រ្ត សព្ទសាស្រ្ត រូបសាស្រ្ត និងនិឃន្តសា ស្រ្ត ។ លើសពី នេះនិស្សិតនឹងបានសិក្សាពីមូលដ្ឋានគ្រឹះនៃការអប់រំ វិធីសាស្រ្តនៃការ បង្រៀនភាសាវិទ្យាអនុវត្តន៍និងវិធីសាស្រ្តនៃការសិក្សាស្រាវជ្រាវ។ ម្យ៉ាងវិញទៀត កម្មវិធី សិក្សានេះ នឹងប្រែក្លាយនិស្សិតដែលបានបញ្ចប់ការសិក្សារយៈពេល ៤ ឆ្នាំ ឲ្យទៅជាគ្រូ បង្រៀនប្រកបដោយវិជ្ជាជីវៈ អ្នកបកប្រែភាសា អ្នកទំនាក់ទំនង ។ លើសពីនេះទៅទៀត កម្មវិធីសិក្សានេះនឹងជួយឲ្យនិស្សិតយល់ដឹងកាន់តែច្បាស់ពីប្រភពដើមនៃភាសាខ្មែរដោយ ធៀបទៅនឹងការវិវត្តរាល់ដំណាក់កាលនីមួយៗ ។ |
២.ឱកាសការងារ |
កម្មវិធីសិក្សានៃឯកទេសអក្សរសាស្ត្រខ្មែរនេះ នឹងជួយឲ្យនិស្សិតមានឱកាសច្រើន ដើម្បីក្លាយទៅជាគ្រូបង្រៀនប្រកបដោយវិជ្ជាជីវៈ នឹងជួយលើកស្ទួយជីវភាពរស់នៅ របស់និស្សិតជាមួយនិងចំណេះដឹង និងជំនាញដែលខ្លួនមាន។ ក្រៅពីនេះនិស្សិតនឹង មានឱកាសច្រើនដើម្បីស្វែងរក ការងារធ្វើនៅតាមស្ថាប័នរដ្ឋ ឬក៏អង្គការ ។ ម្យ៉ាងវិញ ទៀតនិស្សិតដែលបញ្ចប់ការសិក្សា ហើយមានបំណងចង់បន្តការសិក្សាលើឯកទេស នេះបន្ថែមទៀតនៅថ្នាក់ក្រោយឧត្តមសិក្សាបានយ៉ាងងាយស្រួល ។ |
៣.តួនាទី និង ការទទួលខុសត្រួវរបស់ព្រឹទ្ធបុរស |
-ផ្តួចផ្តើមរៀបចំកម្មវិធីសិក្សារបស់ដេប៉ាតឺម៉ង់ |
-ចូលរួមរៀបចំផែនការសកម្មភាពរបស់ដេប៉ាតឺម៉ង់ |
-រៀបចំ និងកែតម្រូវអភិវឌ្ឍន៍កម្មវិធីសិក្សា និង ឯកសារបង្រៀន ក្នុងដេប៉ាតឺម៉ង់ឲ្យស្របទៅ តាមតម្រូវការទីផ្សារជាក់ស្តែង |
-ការគ្រប់គ្រងធនធានសាស្រ្តាចារ្យក្នុងដេប៉ាតឺម៉ង់ |
-ចូលរួមវាយតម្លៃគុណវុឌ្ឍិ និងការបង្រៀនរបស់សាស្រ្តាចារ្យក្នុងដេប៉ាតឺម៉ង់ |
-ស្នើរប្រធានបទចាត់តាំងគ្រួឧទ្ទេសសម្រាប់ដឹកនាំនិស្សិតចុះទស្សនកិច្ចសិក្សា |
-សុំចាត់តាំងសាស្រ្តាចារ្យដឹកនាំសារណា និងសាស្រ្តាចារ្យដឹកនាំរបាយការណ៍ចុះកម្មសិក្សារបស់និស្សិត |
-ស្នើសុំចាត់តាំងសាស្រ្តាចារ្យក្នុងគណៈកម្មការការពារសារណា |
-រៀបចំធ្វើសិក្ខាសាលានានា ដែលទាក់ទងការពង្រីកចំណេះដឹង ចំណេះធ្វើរបស់និស្សិតក្នុង ដេប៉ាតឺម៉ង់ |
-ចូលរួមធ្វើសកម្មភាពការងារដែលទាក់ទងនិងដេប៉ាតឺម៉ង់រួមមាន ការរៀបចំ Prospectus សៀវភៅតាមដានអវត្តមានសាស្រ្តាចារ្យ សៀវភៅតាមដានអវត្តមាននិស្សិត សៀវភៅតាមដាន ID និង សៀវភៅចុះសកម្មភាព បង្រៀនរបស់សាស្រ្តាចារ្យ |
-ការរៀបចំព្រឹត្តិបត្រ័ មហាវិទ្យាល័យ និងការងារ សម្របសម្រួលផេ្សងៗទៀត |
-បំពេញការងារដែលព្រឹទ្ធបុរស និងព្រឹទ្ធបុរសរងដាក់ជូន |
-ចូលរួមផ្សព្វផ្សាយអំពីព័ត៌មានរបស់មហាវិទ្យាល័យ និងសាកលវិទ្យាល័យ ជូនដល់និស្សិត |
-ជាអ្នកតំណាងឲ្យដេប៉ាតឺម៉ង់សម្រាប់ទំនាក់ទំនងជាមួយស្ថាប័នខាងក្រៅ |
៤.រចនាសម្ព័ន្ធដេប៉ាដឺម៉ង់ |