University of Management and Economics
* មហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និង ភាសាបរទេស
១.សេចក្តីផ្តើម
កម្មវិធីនេះ រៀបចំសម្រាប់និស្សិតដែលសិក្សាផ្នែកឯកទេសវិទ្យាសាស្រ្តអប់រំ ពីព្រោះវាជា កម្មវិធីសិក្សាមួយ ដែលមានគោលបំណងផ្តល់នូវចំណេះដឹងជាច្រើនដល់និស្សិត ដូចជាការ អភិវឌ្ឍន៍ធនធានមនុស្ស ចិត្តវិទ្យាអប់រំ រដ្ឋបាលអប់រំ ផែនការអប់រំ ការគ្រប់គ្រងកិច្ចការ សិស្ស-និស្សិត ការអភិវឌ្ឍន៍កម្មវិធីសិក្សា និង ការគ្រប់គ្រងគម្រោងអប់រំ ។ ម្យ៉ាងវិញទៀត កម្មវិធីសិក្សានេះនឹងប្រែក្លាយនិស្សិតដែលបានបញ្ចប់ការសិក្សារយៈពេល៤ ឆ្នាំឲ្យទៅជា គ្រូបង្រៀន អ្នកគ្រប់គ្រងវិស័យអប់រំ អ្នកអភិវឌ្ឍន៍កម្មវិធីសិក្សា អ្នកគ្រប់គ្រងគម្រោងអប់រំ អ្នកសម្របសម្រួល អ្នកទំនាក់ទំនង និង អ្នកជំនាញចិត្តសាស្រ្តអប់រំប្រកបដោយវិជ្ជាជីវៈ ។ លើសពីនេះទៅទៀត កម្មវិធីសិក្សានេះ នឹងជួយឲ្យនិស្សិតយល់ដឹងកាន់តែច្បាស់ពីប្រភព ដើមនៃការអប់រំនៅក្នុង ប្រទេសកម្ពុជាក៏ដូចជានៅលើសាកលលោក ដោយធៀបទៅនឹង ការវិវត្តរាល់ដំណាក់កាល នីមួយៗ នៃវិស័យអប់រំ។
២.ឱកាសការងារ
និស្សិតក្រោយពីបញ្ចប់ការសិក្សា អាចយកចំណេះដឹង និង ជំនាញវិជា្ជជីវៈ ទាំងឡាយ ទៅ អនុវត្ត នៅតាមក្រុមហ៊ុន អង្គការជាតិ-អន្តរជាតិ សហគា្រសនិងស្ថាប័នអប់រំនានា ដែលកំពុងតែប្រតិបត្តិ សកម្មភាពរបស់ខ្លួនដែលពាក់ពន្ធ័ទៅនឹងវិស័យអប់រំ និងការ គ្រប់គ្រង ប្រកបដោយជោគជ័យ និងមានសមត្ថភាពខ្ពស់ក្នុងការងារ ។ ជាក់ស្តែងប្រ ទេសកម្ពុជាជាប្រទេសមួយដែលត្រូវការអភិវឌ្ឍន៍ សមត្ថភាពនិងធនធាន មនុស្សតាម រយៈការអប់រំ ដើម្បីលើកកំពស់សេដ្ឋកិច្ចរស់នៅ របស់ប្រជាជនអោយមានការរីកចំរើន ដូចប្រទេសអភិវឌ្ឍន៍នានានៅលើសាកលលោកក្នុងការទាក់ទាញវិនិយោគិនបរទេស អោយមកធ្វើការវិនិយោគដោយផ្អែកលើការទំនាក់ទំនង ។ ម្យ៉ាងវិញទៀតនិស្សិត ដែលបញ្ចប់ការសិក្សា ហើយមានបំណងចង់បន្តការសិក្សាលើឯកទេស នេះបន្ថែម ទៀតនៅថ្នាក់ក្រោយ ឧត្តមសិក្សាបានយ៉ាង ងាយស្រួល ។
៣.តួនាទី និង ការទទួលខុសត្រួវរបស់ព្រឹទ្ធបុរស
-ផ្តួចផ្តើមរៀបចំកម្មវិធីសិក្សារបស់ដេប៉ាតឺម៉ង់
-ចូលរួមរៀបចំផែនការសកម្មភាពរបស់ដេប៉ាតឺម៉ង់
-រៀបចំ និងកែតម្រូវអភិវឌ្ឍន៍កម្មវិធីសិក្សា និង ឯកសារបង្រៀន ក្នុងដេប៉ាតឺម៉ង់ឲ្យស្របទៅ តាមតម្រូវការទីផ្សារជាក់ស្តែង
-ការគ្រប់គ្រងធនធានសាស្រ្តាចារ្យក្នុងដេប៉ាតឺម៉ង់
-ចូលរួមវាយតម្លៃគុណវុឌ្ឍិ និងការបង្រៀនរបស់សាស្រ្តាចារ្យក្នុងដេប៉ាតឺម៉ង់
-ស្នើរប្រធានបទចាត់តាំងគ្រួឧទ្ទេសសម្រាប់ដឹកនាំនិស្សិតចុះទស្សនកិច្ចសិក្សា
-សុំចាត់តាំងសាស្រ្តាចារ្យដឹកនាំសារណា និងសាស្រ្តាចារ្យដឹកនាំរបាយការណ៍ចុះកម្មសិក្សារបស់និស្សិត
-ស្នើសុំចាត់តាំងសាស្រ្តាចារ្យក្នុងគណៈកម្មការការពារសារណា
-រៀបចំធ្វើសិក្ខាសាលានានា ដែលទាក់ទងការពង្រីកចំណេះដឹង ចំណេះធ្វើរបស់និស្សិតក្នុង ដេប៉ាតឺម៉ង់
-ចូលរួមធ្វើសកម្មភាពការងារដែលទាក់ទងនិងដេប៉ាតឺម៉ង់រួមមាន ការរៀបចំ Prospectus សៀវភៅតាមដានអវត្តមានសាស្រ្តាចារ្យ សៀវភៅតាមដានអវត្តមាននិស្សិត សៀវភៅតាមដាន ID និង សៀវភៅចុះសកម្មភាព បង្រៀនរបស់សាស្រ្តាចារ្យ
-ការរៀបចំព្រឹត្តិបត្រ័ មហាវិទ្យាល័យ និងការងារ សម្របសម្រួលផេ្សងៗទៀត
-បំពេញការងារដែលព្រឹទ្ធបុរស និងព្រឹទ្ធបុរសរងដាក់ជូន
-ចូលរួមផ្សព្វផ្សាយអំពីព័ត៌មានរបស់មហាវិទ្យាល័យ និងសាកលវិទ្យាល័យ ជូនដល់និស្សិត
-ជាអ្នកតំណាងឲ្យដេប៉ាតឺម៉ង់សម្រាប់ទំនាក់ទំនងជាមួយស្ថាប័នខាងក្រៅ
៤.រចនាសម្ព័ន្ធដេប៉ាដឺម៉ង់