*ដេប៉ាតឺម៉ង់ ទេសចរណ៍ |
១.សេចក្តីផ្តើម |
កម្មវិធីនេះ រៀបចំឡើងដើម្បីផ្តល់ចំណេះដឹងដល់និសិ្សត លើការអភិវឌ្ឍវិស័យទេសចរណ៍ និងតួនាទីនៃការគ្រប់គ្រងស្ថាប័នទេសចរណ៍ ដែលជាឧស្សាហកម្មគ្មានផ្សែង ឱ្យមានប្រ សិទ្ធភាពខ្ពស់។ វិស័យនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍ និងលើកស្ទួយ សេដ្ឋកិច្ចជាតិ ព្រមទាំងជួយស្ថាបនា កែលំអរសោភ័ណ្ឌភាពរម្យណីដ្ឋាននានានៅក្នុងតំបន់ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ ជំនាញនេះ រៀបចំសម្រាប់និស្សិត ដែលមានចំណាប់អារម្មណ៍ក្នុងការងារដូចជា៖ មគ្គុទេសក៍ទេសចរណ៍ អ្នកគ្រប់គ្រងក្រុម ហ៊ុនទេសចរណ៍ ក្រុមហ៊ុនដឹកអ្នកទេសចរ ជាអ្នករៀបចំរម្យណីយដ្ឋានធម្មជាតិ កែច្នៃ និង ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្តប្រកបដោយសីលធម៌វិជ្ជាជីវៈ។ |
២.ឱកាសការងារ |
ក្រោយពេលបញ្ចប់ការសិក្សា និស្សិតអាចមានឱកាសក្លាយជា អ្នកគ្រប់គ្រងសេវាកម្ម ទេសចរណ៍ អ្នកមគ្គុទេសក៍ទេសចរណ៍ ភ្នាក់ងារទេសចរណ៍នានា ឬរៀបចំបដិ សណ្ឋារកិច្ចភ្ញៀវទេសចរណ៍ដែលជាថ្នាក់ដឹកនាំវិស័យឯកជន និងសាធារណៈអ្នក គ្រប់គ្រងគំរោងអភិវឌ្ឍន៍ផែ្នកទេសចរណ៍ និងជាអ្នកទំនាក់ទំនងជាមួយសណ្ឋាគារ ជាពិសេស អាចក្លាយជាអ្នកធ្វើផែនការអភិវឌ្ឍន៍ទេសចរណ៍វប្បធម៌ប្រកបដោយចីរ ភាព។ ក្រោយពេលបញ្ចប់ការសិក្សាដោយជោគជ័យនូវកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និស្សិតអាចសិក្សាបន្តយកបរិញ្ញាបត្រជាន់ខ្ពស់ ឬអនុបណ្ឌិតផ្នែកទេសចរណ៍និង ជំនាញទាក់ទងផ្សេងៗទៀត។។ |
៣.តួនាទី និង ការទទួលខុសត្រួវរបស់ព្រឹទ្ធបុរស |
-ផ្តួចផ្តើមរៀបចំកម្មវិធីសិក្សារបស់ដេប៉ាតឺម៉ង់ |
-ចូលរួមរៀបចំផែនការសកម្មភាពរបស់ដេប៉ាតឺម៉ង់ |
-រៀបចំ និងកែតម្រូវអភិវឌ្ឍន៍កម្មវិធីសិក្សា និង ឯកសារបង្រៀន ក្នុងដេប៉ាតឺម៉ង់ឲ្យស្របទៅ តាមតម្រូវការទីផ្សារជាក់ស្តែង |
-ការគ្រប់គ្រងធនធានសាស្រ្តាចារ្យក្នុងដេប៉ាតឺម៉ង់ |
-ចូលរួមវាយតម្លៃគុណវុឌ្ឍិ និងការបង្រៀនរបស់សាស្រ្តាចារ្យក្នុងដេប៉ាតឺម៉ង់ |
-ស្នើរប្រធានបទចាត់តាំងគ្រួឧទ្ទេសសម្រាប់ដឹកនាំនិស្សិតចុះទស្សនកិច្ចសិក្សា |
-សុំចាត់តាំងសាស្រ្តាចារ្យដឹកនាំសារណា និងសាស្រ្តាចារ្យដឹកនាំរបាយការណ៍ចុះកម្មសិក្សារបស់និស្សិត |
-ស្នើសុំចាត់តាំងសាស្រ្តាចារ្យក្នុងគណៈកម្មការការពារសារណា |
-រៀបចំធ្វើសិក្ខាសាលានានា ដែលទាក់ទងការពង្រីកចំណេះដឹង ចំណេះធ្វើរបស់និស្សិតក្នុង ដេប៉ាតឺម៉ង់ |
-ចូលរួមធ្វើសកម្មភាពការងារដែលទាក់ទងនិងដេប៉ាតឺម៉ង់រួមមាន ការរៀបចំ Prospectus សៀវភៅតាមដានអវត្តមានសាស្រ្តាចារ្យ សៀវភៅតាមដានអវត្តមាននិស្សិត សៀវភៅតាមដាន ID និង សៀវភៅចុះសកម្មភាព បង្រៀនរបស់សាស្រ្តាចារ្យ |
-ការរៀបចំព្រឹត្តិបត្រ័ មហាវិទ្យាល័យ និងការងារ សម្របសម្រួលផេ្សងៗទៀត |
-បំពេញការងារដែលព្រឹទ្ធបុរស និងព្រឹទ្ធបុរសរងដាក់ជូន |
-ចូលរួមផ្សព្វផ្សាយអំពីព័ត៌មានរបស់មហាវិទ្យាល័យ និងសាកលវិទ្យាល័យ ជូនដល់និស្សិត |
-ជាអ្នកតំណាងឲ្យដេប៉ាតឺម៉ង់សម្រាប់ទំនាក់ទំនងជាមួយស្ថាប័នខាងក្រៅ |
៤.រចនាសម្ព័ន្ធដេប៉ាដឺម៉ង់ |