University of Management and Economics
*ខេត្ត បាត់ដំបង ថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០១៧
សកម្មភាពដឹកនាំនិស្សិត បន្ទប់ LM ចំនួន ១៨ នាក់ ចូលរួមពិធីដាំកូនឈើ នៅលើទំនប់លេខ១ នៅក្នុងឃុំ វាលទ្រា ខេត្តបាត់ដំបង ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង និង លោកជំទាវ នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧។
*ខេត្ត បាត់ដំបង ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១៧
នៅព្រឹកថ្ងៃទី១៧ ខែកក្កដាឆ្នាំ២០១៧ សាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច បានដឹកនាំនិស្សិត ចំនួន ១០នាក់ ទៅចូលរួម អបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅទីតាំងសួននាគ សន្តិភាព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម មាស វិសិទ្ធ អគ្គលេខាធិការ នៃ អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង ឯកឧត្តម ហឿង សុគន្ធ អភិបាលរងនៃគណៈអភិបាលខេត្ត បាត់ដំបង ។
*ខេត្ត បាត់ដំបង ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១៧
នៅព្រឹកថ្ងៃទី១៧ ខែកក្កដាឆ្នាំ២០១៧ សាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច បានដឹកនាំនិស្សិត ចំនួន ១៣នាក់ ចូលរួមកម្មវិធីបើកការប្រគួត កីឡាបាល់ទះ បុរសដណ្តើមពានរង្វាល់ សហភាពសហព័ន្ទ យុវជនកម្ពុជា ខេត្តបាត់ដំបង លើកទី១ ឆ្នាំ២០១៧ នៅវេលាម៉ោង ២:៣០នាទីរសៀល នៅទីលានកីឡាផ្សារ ភួ ពុយ ។
*ខេត្ត បាត់ដំបង ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៧
នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ សាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច បានដឹកនាំនិស្សិត បន្ទប់ I ចំនួន ៥០នាក់ ទៅចូលរួម សិក្ខាសាលា ស្តីពី សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃសិទ្ធមនុស្ស និង​ការអភិវឌ្ឍន៍ ដែលរៀបចំដោយគណៈកម្មាធិការសិទ្ធមនុស្ស កម្ពុជា សហការជាមួយ សាលាខេត្ត បាត់ដំបង ហើយប្រារព្វធ្វើ នៅសាលប្រជុំ សាលាខេត្តបាត់ដំបង ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពង់ ឯឧត្តម ច័ន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្ត បាត់ដំបង ។
*ខេត្ត បាត់ដំបង ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៧
នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ ការិយាល័យរដ្ឋបាលនៃសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច បានដឹកនាំនិស្សិត បន្ទប់ I ចំនួន ៦០នាក់ ទៅចូលរួម ទិវាបរិស្ថានជាតិ និង រើសសម្រាម សំអាតទីក្រុង ដែលប្រារព្វនៅក្នុងបរិវេណ សួននាគ សន្តិភាព ក្រោមអធិបតីភាព ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ណ បន្ទាប់ពី សុន្ទរកថា ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ណ បានបញ្ចប់ ក្រុមការងារបរិស្ថាន ក៏បានបែងចែកទីកន្លែង សម្រាប់សិស្ស និស្សិត ឱ្យធ្វើការរើសសម្រាម សម្អាតទីក្រុង ទៅតាមគោលដៅ ផ្សេងៗគ្នា ដោយឡែក និស្សិត UME យើងត្រូវបានឱ្យមករើសសម្រាម តាមបណ្តោយផ្លូវ មុខ សាកលវិទ្យាល័យ គ្រប់គ្រង និង សេដ្ឋកិច្ច រហូតដល់ ជាប់នឹងផ្លូវកាត់មាត់ស្ទឹងសង្កែ។