កម្មវិធីសិក្សា ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន បានរៀបចំឡើង ដោយក្រុមប្រឹក្សាអភិ វឌ្ឍកម្មវិធីសិក្សា ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ដែលមានចំនួន១០មុខវិជ្ជា ស្មើរនឹង៣០ ក្រេឌីត ដែលក្នុងនោះមាន ៨មុខវិជ្ជា ជាមុខវិជ្ជាសិក្សារួម និងពីរមុខវិជ្ជាទៀត ជាមុខវិជ្ជា តំរង់ទិសទៅរក មហាវិទ្យា ល័យនីមួយៗ ។ កម្មវិធីសិក្សាថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ត្រូវបាន ចែកចេញជា ពីរឆមាសដែលក្នុង ១ឆមាសមាន ចំនួន ៥មុខវិជ្ជា ស្មើរនឹង១៥ក្រេឌីត ។ កម្មវិធី សិក្សាថ្នាក់ឆ្នាំសិក្សាមូល ដ្ឋានមានការទទួលស្គាល់ដោយគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជានិងក្រសួង អប់រំយុវជន និងកីឡា តាំងពីឆ្នាំ២០០៦។ កម្មវិធីសិក្សាថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ជាមូល ដ្ឋានគ្រឹះសម្រាប់អោយនិស្សិតមាន ជំនាញពិតប្រាកដ សំរាប់ការសិក្សាបន្ត ក្នុងឆ្នាំទី២។ |