University of Management and Economics
*ខេត្ត បាត់ដំបង ថ្ងៃទី ២៤-២៩ ខែ កុម្ភៈ ឆ្នាំ២០១៦
សាកលវិទ្យាល័យ គ្រប់គ្រង និង សេដ្ឋកិច្ចដឹកនាំដោយសាកលវិទ្យាការរង ជុំ ឡាយ បានដឹកនាំបុគ្គលិ និង និស្សិតសរុបចំនួន ២៥នាក់ ទៅចូលរួមកម្មវិធី Culture Exchange នៅសាកលវិទ្យាល័យ VRU (Bangkok, Thailand) ចំនួន៥ថ្ងៃ គឺចាប់ពីថ្ងៃទី ២៤-២៩ ខែកុម្ភៈ ឆ្នាំ ២០១៦ ដែលមានសមាសភាពចូលរួមជាង១០ ប្រទេស ។ ក្នុងនោះផងដែរ និស្សិត ព្រមទាំងថ្នាក់ដឹកនាំប្រទេសជាង១០នោះ បានកោតសរសើរស្នាដៃ រាំរបស់និស្សិតយើង ។ ខ្ញុំក្នុងនាមជា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ គ្រប់គ្រង និង សេដ្ឋកិច្ច ក៍មានការសប្បាយចិត្ត និង មានមោទនភាពយ៉ាងខ្លាំង ចំពោះនិស្សិតរបស់ខ្លួន ខ្ញុំយល់ថា ពេលវេលានេះ និស្សិតខ្មែរទាំងអស់គ្រប់ សាកលវិទ្យាល័យ គប្បីចេះរាំរបាំប្រពៃណីយ៍័ជាតិរបស់ខ្លួនគ្រប់ៗគ្នា ដើម្បីលើកតម្កើងវប្បធម៏ខ្មែរយើងនៅលើឆាកអត្តរជាតិ ដើម្បីអោយសាកលលោកទាំងមូលបានស្គាល់ និង លើកតម្កើងជាតិសាសន៏ខ្មែរយើង។ សាកលវិទ្យាល័យ UME កំពុងធ្វើសព្វថ្ងៃនេះ គឺត្រឹមត្រូវចំពោះជាតិ ជូយលើកតម្កើង ជាតិពិតប្រាកដ ។
*ខេត្ត បាត់ដំបង ថ្ងៃទី ១៨ ខែ មករា ឆ្នាំ២០១៦
​ពិធី ចុះអនុសារណៈយោគយល់គ្នារវាង សាកលវិទ្យាល័យ គ្រប់គ្រង និង សេដ្ឋកិច្ច ទីតាំងខេត្តបាត់ដំបង និង សាកលវិទ្យាល័យ VRU ប្រទេសថៃ ក្នុងការដោះដូរ​វប្បធម៌ នៅថ្ងៃទី ១៨ ដល់ថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០១៦ ។
*ខេត្ត បាត់ដំបង ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៥
គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និង និស្សិត សាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច UME បានរៀបចំ ពិធីគរុគុណ ដែលប្រារព្វឡើង នៅថ្ងៃទី២៦ធ្នូ ២០១៥ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ច័ន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្ត បាត់ដំបង ។
*ខេត្ត បាត់ដំបង ថ្ងៃទី ០៤-០៦ ខែធ្នូ ឆ្នាំ២០១៥
សាកលវិទ្យាធិការ ទុន ភក្តី បានដឹកនាំបុគ្គលិក ទៅចុះអនុសារណៈ ជាមួយសាកលវិទ្យាល័យ ធុនបុរី ទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ០៤-០៦/ធ្នូ/២០១៥