University of Management and Economics
*សេចក្តីផ្តើម
មហាវិទ្យាល័យកសិកម្ម និង អភិវឌ្ឍន៍ជនបទបានចាប់បើកដំណើរការតាំងពីឆ្នាំ២០០៩ ដោយយោងទៅតាមតម្រូវការរបស់និស្សិតដែលបានជ្រើសរើសយកនូវមហាវិទ្យាល័យនេះ ក្នុងគោលបំណងដើម្បីចង់ចេះចង់ដឹងចង់មានជំនាញនេះច្បាស់លាស់ និងឆ្លើយតបទៅតាមតម្រូវការទីផ្សារ នាពេលបច្ចុប្បន្ន និងពេលអនាគតកាលផងដែរ ។ដូច្នេះហើយបណ្ឌិតសាកលវិទ្យាធិការ និងគណៈគ្រប់គ្រងសាកលវិទ្យាល័យ បានសម្រេចបង្កើតនូវមហាវិទ្យាល័យនេះឲ្យដំណើរការ និងរៀបចំកម្មវិធីសិក្សាប្រើរយៈពេល៤ឆ្នាំទើបអាចបញ្ចប់ថ្នាក់បរិញ្ញាបត្រ ស្របទៅតាមកម្មវិធីរបស់ក្រសួងអប់រំយុវជន និងកីឡា ។
*បេសកកម្ម
មហាវិទ្យាល័យ កសិកម្មនិងអភិវឌ្ឍន៍ជនបទ បេ្តជ្ញាផ្តល់នូវចំណេះដឹងនិងជំនាញបចេ្ចក ទេសខាងផែ្នកកសិកម្មដើម្បីលើកកម្ពស់សេដ្ឋកិច្ចរស់នៅរបស់ និស្សិតតាមរយៈការប្រើ បា្រស់ ធនធាន និង ចំណេះធ្វើប្រកបដោយចីរភាពក្នុងការអភិវឌ្ឍន៍សហគមន៍ និងប្រទេស ជាតិរបស់ខ្លួន។
*គោលបំណង
ផ្ដល់ឲ្យនិស្សិតនូវចំណេះដឹង ចំណេះធ្វើ និង ជំនាញបចេ្ចកទេសក្នុងការគ្រប់គ្រង និងអភិ វឌ្ឍន៍ វិស័យកសិកម្ម ។ និស្សិតក្រោយពីបានបព្ចាប់ការសិក្សា រយៈពេលបួនឆ្នាំនេះនឹង ក្លាយទៅជា៖
-អ្នកគ្រប់គ្រងគំរោងបច្ចេកទេសកសិកម្មមួយរូបដែលមានជំនាញពិតប្រាកដ
-អ្នកគ្រប់គ្រង និង អភិរក្សព្រៃឈើ
-អ្នកគ្រប់គ្រង និងអភិរក្សជលផល
-អ្នករៀបចំគំរោងអភិវឌ្ឍន៍សហគមន៍ជនបទ
-លើកកំពស់សុខុមាលភាពសាធារណៈតាមរយៈដំណាំកសិកម្មសរីរាង្គ
-អ្នករៀបចំគំរោងអភិវឌ្ឍន៍សហគមន៍ជនបទ
-គ្រប់គ្រងកសិដ្ឋាន និងដំណាំឧស្សាហកម្ម
-ធានាបាននូវការប្រើបា្រស់ធនធានធម្មជាតិប្រកបដោយស្ថេរភាពដើម្បីចូលរួមទប់ស្កាត់ ការប្រែប្រួលអាកាសធាតុ។
*ឯកទេសដែលត្រូវជ្រើសរើស
១-ក្សេត្រសាស្ត្រ ៣-ជលផល
២-រុក្ខកម្ម និង អភិរក្សព្រៃឈើ ៤-អភិវឌ្ឍន៍ជនបទ
*រចនាសម្ព័ន្ធមហាវិទ្យាល័យ